ពុធ , 10 សីហា 2022
សឿ សុធារ៉ា និយាយថា កាលឆ្នាំ២០១៣ ដើម្បីតែវាយប្រហារ សម រង្ស៊ី ធ្វើឱ្យអស់ផ្ទះម្តាយ…
គេនៅចាំបានថា នៅអំឡុងឆ្នាំ២០១៣ តារាសម្តែង សឿ សុធារ៉ា និងប្តីលោក សាពូន មីដាដា ស្ទើរតែបោះបង់អាជីពសិល្បៈទាំងស្រុង ដើម្បីយកពេលរៀបចំសេណារីយ៉ូ វាយប្រហារបក្ស ប្រឆាំងលោក គឺ សម រង្ស៊ី ទាំងយប់ទាំងថ្ងៃ មិនសូវបានដេកពួនឡើយ។ ប៉ុន្តែសកម្មភាពដែលអ្នកទាំងពីរធ្វើ ឡើងនេះ ក្នុងគោលបំណងអ្វីនោះ គេក៏មិនបានដឹងច្បាស់ទេ ហើយអ្វីដែលពួក គេទទួលបានក៏គ្មាននរណាដឹងដែរ ។
អស់រយៈ៩ឆ្នាំមកនេះ ប្តីប្រពន្ធមួយគូនេះហាក់មិនសូវបង្ហាញមុខលើឆាកសិល្បៈឡើយ គឺគេបានឃើញតែព័ត៌មានរកាំរកូសក្នុងគ្រួសាររបស់ពួកគេតែប៉ុណ្ណោះ ។ ទើបតែនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ នេះ សឿ សុធារ៉ា បានចេញសារ ធ្វើឱ្យផ្អើលអ្នកគាំទ្រជាថ្មី ប៉ុន្តែសារនេះមិនមែននាងវាយប្រហារបុគ្គលណាទៀតទេ គឺនាងបានសុំសម្តេចអគ្គសេនាបតី តេជោ ហ៊ុន សែន ឱ្យជួយនាងម្តងវិញ ព្រោះកាលដែលតារាស្រីរូបនេះ និងប្តី បានអស់ផ្ទះម្តាយពីនាងក្នុងការងាររបស់ នាងកាលពីឆ្នាំ២០១៣ ។
នេះគឺជាសាររបស់ សឿ សុធារ៉ា “នាងខ្ញុំចងចាំច្បាស់ណាស់ថា”
-កាលក្នុងអំឡុងឆ្នាំ២០១៣ គឺកន្លងមកអស់៩ឆ្នាំមកហើយ
បងប្អូនខ្មែរស្ទើរពេញមួយផែនដីនេះ នរណាៗក៏គាត់ដឹងច្បាស់ដែលថា ប្តីប្រពន្ធខ្ញុំ “សាពូន មីដាដា សឿ សុធារ៉ា” បានខំប្រឹងវាយប្រហារ សម រង្ស៊ី ដោយពាក្យសំដី តាមរយៈប្រពន្ធ័ហ្វេសបុកនេះ ទាំងយប់ទាំងថ្ងៃៗ ក្នុងបំណងចង់អោយខ្មែររួបរួមគ្នាតែមួយ ហើយកុំអោយមានការរើសអើងគ្នាបន្តទៀត.
-ពេលនោះបងប្អូនខ្មែរមួយចំនួន គាត់មិនយល់បំណងពួកខ្ញុំឡើយ គាត់បានជេរ ប្រមាថ ដាក់បណ្តាស់សាពួកខ្ញុំ ដោយទាំងឳពុកម្តាយខ្ញុំ និងជីដូនជីតាពួកខ្ញុំទៅតាមអារម្មណ៍ពួកគាត់.
-តាំងពីខ្មែរទទួលនូវពាក្យថា “សន្តិភាព , ឬសម រង្សី រលាយមក” តើហេតុផលអ្វី ប្តីប្រពន្ធខ្ញុំនេះ ក៏បានជាត្រូវរលាយដែរ?
នាងខ្ញុំមិនយល់ស្រប ព្រោះមិនសាកសម ឬហៅបានថាមិនសមរម្យសោះ សំរាប់ការលះបង់កិត្តិយសផ្ទាល់ខ្លួនរបស់ពួកខ្ញុំដែលខំប្រឹងសាងយ៉ាងវេទនា ឬពេលវេលាជាមាសប្រាក់របស់ប្តីប្រពន្ធនាងខ្ញុំ ដោយទៅទាំងកិត្តិយសមុខមាត់ឪពុកម្តាយរបស់ពួកខ្ញុំទៅប្តូរ ដោយចិត្តស្មោះ ត្រង់ និងជាតិ.
-ពួកខ្ញុំស្លូតត្រង់ទេ ជាមនុស្សចង់រស់នៅសាមញ្ញធម្មតា
ប៉ុន្តែ ផ្ទះដែលជាកំលាំងញើសឈាមរបស់ម៉ែពេលនាងខ្ញុំ ដែលពួកខ្ញុំយកទៅលក់ទាំងទឹកភ្នែកពេញមួយគ្រួសារនោះ ដើម្បីប្តូរយកលុយមកទប់ទល់ដើម្បីអោយមានឥទ្ធិពលបន្តវាយប្រហារសម រង្ស៊ីបន្តទៀតនោះ,
នាងខ្ញុំ សូមលុតជង្គង់ពីចំងាយ សូមអង្វរដល់សម្តេចពុក និងសម្តេចម៉ែ សូមមេត្តាផ្តល់លិទ្ធភាពអោយនាងខ្ញុំបានយកផ្ទះម៉ែពេរបស់នាងខ្ញុំប្រគល់អោយគាត់វិញ ព្រោះប្រទេសមានសុខសន្តិភាពហើយ. ហើយនាងខ្ញុំសូមជូនពរក្រុមគ្រួសារលោកទាំងទ្វេអោយមានសុភមង្គលកុំអោយអភព្វ័ដូចក្រុមគ្រួសារនាងខ្ញុំ
នាងខ្ញុំសូមអោយបំណងរបស់លោកទាំងទ្វេបានដូចក្តីប្រាថ្នា
(ភាពជាមេដឹកនាំ គុណធម៏សច្ចៈភាពមេត្តាធម៏សម្បុរសធម៏សុជីវធម៏)
“ដោយការអាណិត ស្រលាញ់គោរព ស្មោះត្រង់ ជាទីបំផុត”៕
សូមបញ្ចេញមតិនៅទីនេះ