ពុធ , 10 សីហា 2022
Karim Benzema យល់ថាខ្លួនលេងបានល្អ ក្រោយ Ronaldo ចាកចេញ
(បាល់ទាត់)៖ ក្រោយការចាកចេញរបស់ Ronaldo នៅឆ្នាំ២០១៨ បានធ្វើឲ្យខ្សែប្រយុទ្ធ Karim Benzema បានយល់ឃើញថា ខ្លួនរបស់គេធ្វើបានល្អជាងមុន ។
យោងតាមការចុះផ្សាយរបស់ Sportskeeda បានលើកឡើងពីសម្តីរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងឲ្យដឹងថា វាពិតណាស់ ដែលខ្ញុំអាចស៊ុតបញ្ចូលទីបានជាច្រើនគ្រាប់ តាំងពីគេចាកចេញទៅ ។ ប៉ុន្តែពេលដែលរូបគេនៅទីនេះ ខ្ញុំបានត្រឹមតែបញ្ចូនបាល់ឲ្យរូបគេ ហើយគេក៏បានជួយខ្ញុំច្រើនណស់ ទាំងក្នុង និងក្រៅ ទីលានប្រកួត។
Benzema បានបន្តថា នៅពេលដែលគេចាកចេញ វាជាពេលដែលខ្ញុំត្រូវធ្វើការផ្លាស់ប្តូរ ជាមួយមហិច្ឆិតាលេងរបស់ខ្ញុំ ដូច្នេះខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងធ្វើបានល្អឡើងៗ៕
សូមបញ្ចេញមតិនៅទីនេះ