ពុធ , 10 សីហា 2022
Monaco ត្រៀមប្រជែងជាមួយ Jose Mourinho យក Eric Bailly
(បាល់ទាត់)៖ ក្រុមជើងខ្លាំងគួរសមរបស់លីកបារាំង Monaco បានត្រៀមថវិកាក្នុងការប្រជែងជាមួយក្រុមកំពុងឡើងជើងរបស់ Roma ក្នុងការចុះហត្ថលេខាយកខ្សែការពារកណ្តាល Eric Bailly របស់ក្រុម Manchester United ។
កីឡាករ អាយុ ២៨ឆ្នាំ រូបនេះ ត្រូវបានគេរំពឹងថា នឹងចាកចេញពីបិសាចក្រហម នៅរដូវកាលក្តៅនេះ ស្របពេលដែលកីឡាករ Lisandro Martinez មកដល់ ដែលជាហេតុ ធ្វើឲ្យគេមានគូប្រជែងកាន់តែខ្លាំង ។
បច្ចុប្បន្ន Bailly គឺជាខ្សែការពារកណ្តាលម្នាក់ក្នុងចំណោមខ្សែការពារកណ្តាល ចំនួនប្រាំបីនាក់នៅក្នុងបញ្ជីរបស់ Old Traford ដោយក្នុងនោះមានទាំង Martinez, ប្រធានក្រុម Harry Maguire, Raphael Varane និង Victor Lindelof ដោយអ្នកទាំង ៤នឹងស្ថិតក្នុងផែនការរបស់លោក Ten Hag ។
របាយការណ៍ថ្មីៗនេះ បានអះអាងថា Roma ក្រុមដែលដឹកនាំដោយលោក Jose Mourinho កំពុងនាំមុខលើក្រុម Fulham និង Sevilla ក្នុងការប្រជែងយក Baily ។
ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មានបារាំង L'Equipe រាយការណ៍ថា Roma នឹងប្រឈមមុខនឹងការប្រកួតប្រជែងពីក្រុម Monaco នៃ Ligue 1 ដើម្បីចុះហត្ថលេខាលើ Bailly នៅរដូវក្តៅនេះ៕
សូមបញ្ចេញមតិនៅទីនេះ