សុក្រ , 12 សីហា 2022
Ancelotti ជឿថា ពាន Ballon d’Or ឆ្នាំនេះមិនផុតពីដៃរបស់ Benzema ឡើយ
(បាល់ទាត់)៖អ្នកចាត់ការរបស់ Real Madrid លោក Carlo Ancelotti ជឿជាក់ ខ្សែប្រយុទ្ធ Karim Benzema នឹងឈ្នះពាន Ballon d’Or ក្នុងឆ្នាំនេះ បន្ទាប់ពីជួយក្រុមលើកបាន UEFA Super Cup។
Madrid ម្ចាស់ជើងឯក Champions League រដូវកាលមុនបានយកឈ្នះ Eintracht Frankfurt ដែលជាជើងឯក Europa League រដូវកាលមុនលទ្ធផល ២-០ កាលពីពាក់កណ្ដាលសប្ដាហ៍។ អរគុណដល់គ្រាប់បាល់របស់ខ្សែការពារ David Alaba និង Benzema ដែលធ្វើបានម្នាក់មួយគ្រាប់ដូចគ្នាជួយ Madrid លើកពាន Super Cup។
ក្រោយបញ្ចប់ការប្រកួត Benzema ទទួលបានការសរសើរខ្លាំងពីអ្នកចាត់ការ Ancelotti សម្រាប់ការជួយក្រុមតាំងពីរដូវកាលមុនរហូតដល់ពេលនេះ។ "Benzema ជាប្រធានក្រុមដ៏ល្អ។ ពួកយើងមកដល់ចំណុចនេះគឺដោយតែមានការចូលរួមចំណែកពីគេច្រើន។ គេរកគ្រាប់បាល់បានច្រើន។ ដូច្នេះទាក់ទងនឹងរឿងឈ្នះពាន Ballon d'or គឺគ្មានបញ្ហាចោទ ឬក៏សង្ស័យអ្វីលើគេទៀតឡើយ "។ សម្ដី Ancelotti។
ក្នុងអាជីព Benzema មិនដែលធ្លាប់ឈ្នះពាន Ballon d’Or ឡើយ។ ប្រសិនបើឆ្នាំនេះឈ្នះមែន គេនឹងក្លាយជាកីឡាករបារាំងដំបូងដែលឈ្នះពានរង្វាន់សម្រាប់បុគ្គលខាងលើចាប់តាំងពីឆ្នាំ១៩៩៨ បន្ទាប់ពីលោក Zinedine Zidane៕
សូមបញ្ចេញមតិនៅទីនេះ