គឹម លីហ្សា លេងក្បាច់ថ្មី ឆ្ពិនភ្នែកមហាជន ដើម្បីទាញយកទីផ្សារ ?
រឿងរ៉ាវ គឹម លីហ្សា លែងលះប្តីនៅតែជាចម្ងល់សម្រាប់មហាជន ពីព្រោះថា នាងនិងស្វាមីនៅតែរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល ប៉ុន្តែសុខៗនាងបែរជាប្រកាសថា ខ្លួនលែងប្តី និងជា Single Mom ដូច្នេះហើយទើបមហាជនលើកឡើងថា នាងលេងក្បាច់ឆ្ពិនភ្នែកមហាជន ដើម្បីទាញយកទីផ្សារ។
ប៉ុន្មានថ្ងៃមុន គឹម លីហ្សា បានរៀបចំពិធីក្រុងពាលីសាងសង់ហាងថ្មី ដោយមានវត្តមានស្វាមីនៅក្បែរខ្លួននាងជានិច្ច រហូតធ្វើឱ្យទស្សនិកជនជាច្រើនគិតថា គឹម លីហ្សា លេងឆាកឆ្ពិនភ្នែកមហាជនមិនចាញ់តារាអនឡាញមួយចំនួនឡើយ ។ ទោះបីជាមានរឿងដូច្នេះក្តី គឹម លីហ្សា ហាក់ដូចជាមិនខ្វាយខ្វល់ឬ អើពើរនិងរឿងនេះទេ ផ្ទុយទៅវិញនាងធ្វើខ្លួនធម្មតាហាក់ដូចជាគ្មានរឿងអ្វីកើតឡើង ។
ដោយឡែកថ្មីៗនេះ ស្រាប់តែ គឹម លីហ្សា បានបង្ហោះរូបភាពរួមជាមួយសារមួយឃ្លាថា « ញញឹមទទួលយកជីវិតថ្មី និងរឿងថ្មីៗទៅថ្ងៃអនាគត Single Mom » ។
គ្រាន់តែឃើញសារនេះបានធ្វើឱ្យអ្នកគាំទ្រកាន់តែមានការងឿងឆ្ងល់ខ្លាំងឡើង និងចង់ដឹងថា តើតារាស្រីរូបនេះលេងក្បាច់ថ្មីអ្វីទៀតហើយ ? ទាំងដែលគ្រប់គ្នាដឹងថា ស្វាមីនាងកំពុងរស់នៅជាមួយនាងនិងកូនយ៉ាងមានក្តីសុខ ។ ប៉ុន្តែបញ្ហានេះ គឹម លីហ្សា នៅពុំទាន់បានបកស្រាយចំពោះរឿងនេះទៅកាន់អ្នកគាំទ្រខ្លួននៅឡើយទេ។
ចាប់តាំងពីត្រឡប់មករស់នៅ ស្រុក ខ្មែរ វិញ គឹម លីហ្សា កាន់តែជោគជ័យខ្លាំងជាមួយអាជីវកម្មរបស់ខ្លួន រហូតធ្វើឱ្យនាងសម្រេចចិត្តលែងចង់ត្រឡប់ទៅរស់នៅប្រទេស អូស្រ្តាលី វិញ ដោយទុកឱ្យស្វាមីនាងជាអ្នកចុះឡើងមកជួបនាងនិងកូនៗវិញ ពីព្រោះរស់នៅ អូស្រ្តាលី នាងជួបនូវការលំបាកជាច្រើន មិនស្រួលដូចការរស់នៅស្រុកកំណើត ៕
សូមបញ្ចេញមតិនៅទីនេះ