លីវ ជីលី បង្ហើបដំរួយចង់ប្រលងចម្រៀងវិញ បន្ទាប់ពីវិស័យបវរកញ្ញា
បើក្រឡេកទៅលើអាជីពសិល្បៈបន្ទាប់ពីបំពេញតួនាទីជាតំណាងប្រទេសក្នុងកម្មវិធីប្រកួត Miss Grand International 2020 និងបានចូលចំណាត់ថ្នាក់២០ នាក់ចុងក្រោយនៅក្រៅប្រទេសរួចមកឃើញថា កញ្ញា លីវ ជីលី កាន់តែទទួល បានប្រជាប្រិយភាពជាងមុន។ ទន្ទឹមនឹងមានឈ្មោះបោះសំឡេង ស្រាប់តែ តារាស្រីរូបនេះ បង្ហើបដំណឹងចង់ទៅប្រលងចម្រៀងម្តង បន្ទាប់ពីប្រឡូកក្នុងវិស័យ បវរកញ្ញា។
ដូចមហាជនជ្រាបមកហើយថា កញ្ញា លីវ ជីលី ជាអតីតបវរកញ្ញាមួយរូបដែល តំណាងប្រទេសកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ។ បន្ទាប់ពីបំពេញកាតព្វកិច្ចរួច ការងារសិល្បៈរបស់នាងក៏មានជាហូរហែ មិនដែលដាច់ ថែមទាំងរកស៊ីអនឡាញបន្ថែមទៀត ដើម្បីឱ្យជីវភាពគ្រួសារកាន់តែធូរ។ យ៉ាងណាបន្ទាប់ពីកម្មវិធីប្រលងចម្រៀងហាក់ល្បីសុះសាយពេក កញ្ញា លីវ ជីលី បានបង្ហោះសារលើបណ្តាញសង្គមនាថ្ងៃទី១៥ ខែសីហា ថា «ឃើញគេប្រលងចម្រៀងចង់ទៅប្រលងដែរ ទោះជាប់-ធ្លាក់ទុកជាបទពិសោធន៍»។
ទន្ទឹមនឹងការបង្ហោះសារ របស់ លីវ ជីលី ក្នុងចិត្តកួចម៉ងចង់ប្រលងចម្រៀង ឃើញថា បណ្តាអ្នកគាំទ្ររបស់នាងបានចូលទៅខំមិនគាំទ្រពេញទំហឹង ឱ្យនាងទៅប្រលងចម្រៀង សាកបទពិសោធថ្មីម្តង៕
សូមបញ្ចេញមតិនៅទីនេះ