ជី ដេវីត ធ្វើឱ្យ ទេព បូព្រឹក្ស កាន់តែកក់ក្តៅចិត្ត ក្រោយផ្តល់ស្នាមថើបជាសាធារណៈលើកទី២ អាចនឹងរៀបការក្នុងពេលឆាប់ៗ
ភ្នំពេញ ៖ ក្នុងឆ្នាំ២០២២ នេះ តារាចម្រៀងរ៉េបលោក ជី ដេវីត បានថើបតារាចម្រៀង ទេព បូព្រឹក្ស បែបស្វីតៗចំនួន ២ លើកមកហើយ ដោយលើកទី ២ នេះកាន់តែធ្វើឱ្យ ទេព បូព្រឹក្ស សប្បាយចិត្តនិងរំពឹងថា ខ្លួនអាចនឹងស្លៀកឈុតកូនក្រមុំក្នុងពេលឆាប់ៗខាងមុខ ។
នៅក្នុងការប្រគំតន្រ្តីដ៏ធំមួយកាលពីចុងសប្តាហ៍នេះ ទេព បូព្រឹក្ស បានធ្វើឱ្យអ្នកគាំទ្រខ្លួនពេញចិត្តកាន់តែខ្លាំង ដោយសារតែនាងបានតុបតែងខ្លួន និងស្លៀកពាក់ស្រស់ស្អាតប្លែក រួមជាមួយបទចម្រៀងថ្មី និងបង្ហាញស្ទាយថ្មីៗមិនធ្លាប់មានពីមុនមក កាន់តែទាក់ចិត្តអ្នកគាំទ្រ ។
អ្វីដែលធ្វើឱ្យទស្សនិកជនកាន់តែភ្ញាក់ផ្អើលនិងស្រែកហ៊ោពេញឆាកតន្រ្តីនោះ គឺលោក ជី ដេវីត បានថើប ទេព បូព្រឹក្ស យ៉ាងផ្អែមល្ហែមបំផុតនៅចំពោះមុខមហាជន ។ នេះគឺជាលើកទី ២ ហើយដែលលោក ជី ដេវីត ថើប ឬ បឺតមាត់ ទេព្យ បូព្រឹក្ស យ៉ាងផ្អែមល្ហែមនៅចំពោះមុខមហាជន ជាក់ស្តែងស្នាមថើបដំបូងក្នុងឆ្នាំ ២០២២ នេះគឺលោក ជី ដេវីត បានថើប ទេព បូព្រឹក្ស នៅក្នុងកម្មវិធីប្រគំតន្រ្តីមួយនៅ ផ្សារទំនើប អេអន ២ ក្នុងខែ មីនា ឆ្នាំ ២០២២ រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការច្រណែន ។
បន្ទាប់ពីទទួលបានស្នាមថើបដ៏កក់ក្តៅជាសាធារណៈជាលើកទី ២ នេះ កាន់តែធ្វើឱ្យ ទេព បូព្រឹក្ស កក់ក្តៅចិត្ត ពីព្រោះនាងចង់ដឹកដៃ ជី ដេវីត ចូលរោងការឆាប់បំផុត គ្រាន់តែ ជី ដេវីត នៅពុំទាន់យល់ព្រមប៉ុណ្ណោះ ។
ទេព បូព្រឹក្ស តែងតែបង្ហាញនូវអារម្មណ៍ចង់រៀបការ និងស្លៀកឈុតកូនក្រមុំរួមជាមួយគូស្នេហ៍របស់ខ្លួន រាល់ពេលជួបជាមួយនាងម្តងៗនាងមិនដែលលាក់បាំងពីអារម្មណ៍ពិតរបស់ខ្លួននោះទេ នាងតែងតែនិយាយថា ចង់រៀបការឆាប់ រង់ចាំតែកូនកំលោះប៉ុណ្ណោះ ៕
សូមបញ្ចេញមតិនៅទីនេះ