អង្គារ , 16 សីហា 2022
Xavi លើកឡើងថា Raphinha ខុសប្លែកពីកីឡាករប្រេស៊ីលដទៃ
(បាល់ទាត់)៖ យោងតាមប្រភពរបស់ Just Football បានចុះផ្សាយថា កីឡាករចំណូលថ្មីរបស់ក្រុម Barcelona ទទួលបានការសរសើរពីលោក Xavi ថា សង្វាក់លេងរបស់គេដូច Neymar ហើយការស៊ុតទៀតសោតដូច Rivaldo ។
កីឡាករ ដែល Xavi លើកឡើងគឺ Raphinha ដែលក្រុមរបស់លោកទើបតែទិញមកពីក្រុម Leed ក្នុងតម្លៃ ៦៦លានដុល្លារ ជាមួយកុងត្រា ៥ឆ្នាំ ហើយ Raphinha បានបង្ហាញខ្លួនលេងយ៉ាងល្អផងដែរ ។
លោក Xavi បានលើកឡើងថា Raphinha គឺមានភាពខុសប្លែកពីកីឡាករប្រេស៊ីលដទៃទៀត ដែលខ្ញុំធ្លាប់បានលេងជាមួយ។ លោកបន្តថា Raphinha លេងដូច Neymar ប៉ុន្តែគាត់មានរបៀបស៊ុត ដូចទៅនឹង Rivaldo គាត់ជាកីឡាករដែលមានភាពខុសប្លែកពីកីឡាករផ្សេងៗ ។
គួរបញ្ជាក់ផងដែរថា មុនការមកដល់របស់ Raphinha លើទឹកដីអេស្ប៉ាញ រូបគេបានលេង ជូនក្រុម Leed ចំនួន ៦៥ប្រកួត ដោយរកបាន ១៧គ្រាប់ ៕
សូមបញ្ចេញមតិនៅទីនេះ