ពុធ , 17 សីហា 2022
ឈិន ម៉ានិច្ច ឪពុកចូលពេទ្យជិត១ខែទើបដាច់ចិត្តទម្លាយ ខណៈសប្បុរជន ជួយនាងបានចំនួនជាង៥ពាន់ដុល្លារ
តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា ឈិន ម៉ានិច្ច បានទម្លាយរឿងឪពុក ចូលសម្រាកក្នុងមន្ទីរពេទ្យជិត១ខែ ក្រោយពីជួបប្រទះបញ្ហាសុខភាពជាច្រើនមុខ។ ជាមួយគ្នា តារាចម្រៀង ឈិន ម៉ានិច្ច ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនដែលបានជួយទុក្ខធុរៈគ្រួសារនាងនូវថវិកាជាង៥ពាន់ដុល្លារ។
តាមសំណេររបស់ ឈិន ម៉ានិច្ច បានរៀបរាប់លើទំព័រហ្វេកប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី១៧ សីហា ថា«តាមការរយៈពេលដែលប៉ាខ្ញុំបានចូលសំរាកនៅមន្ទីពេទ្យនេះប្រហែល ជិត 1ខែហើយ ហើយអ្វីដែលខ្ញុំរំភើបគឺចង់អរគុណដល់ម្ចាស់ជំនួយ ដែលបាន ស្គាល់ខ្ញុំ និងគ្រួសារខ្ញុំ ជួយពេលកំពុងមានទុក្ខនេះ ជំនួយទាំងអស់សរុបចំនួន 5000$ជាង នាងខ្ញុំសូមអរគុណជារួម សូមជូនពរអោយអ្នក ទាំងអស់គ្នា មានសុខភាពល្អ និងសំណាងល្អ ប្រាថ្នាអ្វីសូមអោយសម្រេចរាល់បំណង...សុខភាពជាទ្រព្យសំខាន់ជាងអ្វីៗទាំងអស់»។
ជាមួយនឹងការប្រកាសខាងលើនេះ មិត្តរួមអាជីពសិល្បៈ រួមទាំងបណ្តាអ្នកគាំទ្រ ក៏បានចូលទៅខំមិន ជូនពរឱ្យឪពុកតារាចម្រៀង ឈិន ម៉ានិច្ច ឆាប់ជាសះស្បើយពីជំងឺផងដែរ។
គួរបញ្ជាក់ថា ឈិន ម៉ានិច្ច គឺជាម្ចាស់ជ័យលាភី Cambodian Idol រដូវកាលទី២ ដែលមានទឹកដមសំនៀងពីរោះរណ្តំ ព្រមទាំងមានឈ្មោះបោះសំឡេងតាមរយៈបទចម្រៀងដូចជា «នារីក្នុងសុបិនបងគេជាអ្នកណា?» , «ស្រលាញ់គេហើយមែនទេ» «ចិញ្ចៀនផ្កាស្មៅ», «កូនកំលោះអូនគ្រាន់តែជាមនុស្សប្រុសធម្មតា» និងបទ «បើខ្ញុំយំមានអ្នកណាជូតទឹកភ្នែក» ជាដើម៕
សូមបញ្ចេញមតិនៅទីនេះ