បន្តទិញ! Spurs ចាយ១៥លានផោនយកបានកីឡាករចំណូលថ្មីទី៧
(បាល់ទាត់)៖ ក្លិប Spurs បានបញ្ចប់ការផ្ទេរក្នុងតម្លៃខ្លួន១៥លានផោនលើខ្សែការពារ Destiny Udogie ពីក្លិប Udinese ដែលជាកីឡាករចំណូលថ្មីទី៧របស់ខ្លួន។
Udogie វ័យ១៩ឆ្នាំបានយល់ព្រមលើកុងត្រារយៈពេល៥ឆ្នាំជាមួយ Spurs។ យ៉ាងណាមិញ កីឡាករជម្រើសជាតិក្រោមអាយុ២១ឆ្នាំរបស់អ៊ីតាលីរូបនេះមិនទាន់មកអង់គ្លេសភ្លាមៗទេ ដោយនឹងត្រូវផ្ដល់ឲ្យ Udinese ខ្ចីជើងរហូតដល់ចប់រដូវកាលនេះសិន។
លេងក្នុងតំណែងខ្សែការពារឆ្វេង Udogie រកបាន៥គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមទាត់ចូល៤គ្រាប់ក្នុងការបង្ហាញខ្លួន៣៥ប្រកួតឲ្យ Udinese កាលពីរដូវកាលមុន។ Udinese បានចុះកុងត្រាជាមួយ Udogie លើលក្ខខណ្ឌខ្ចីជើងពីក្លិប Hellas Verona កាលពីខែកក្កដា ឆ្នាំ២០២១ និងទើបតែទិញផ្ដាច់ក្នុងឆ្នាំ២០២២នេះ។
Udogie គឺជាកីឡាករចំណូលថ្មីទី៧ដែល Spurs នាំចូលក្នុងរដូវក្ដៅនេះ បន្ទាប់ពីការមកដល់របស់ Ivan Perisic, Richarlison, Fraser Forster, Yves Bissouma, Clement Lenglet និង Djed Spence៕
សូមបញ្ចេញមតិនៅទីនេះ