ពុធ , 17 សីហា 2022
ផ្អើលអស់ពិភពកីឡា! Elon Musk ប្រកាសទិញក្លិបបិសាចក្រហម Manchester United
(បាល់ទាត់)៖ លោក Elon Musk ដែលជាមហាសេដ្ឋីមានជាងគេបំផុតរបស់ពិភពលោក នៅព្រឹក ថ្ងៃអង្គារនេះ បានបង្ហោះសារថា លោកកំពុងទិញក្លឹបបាល់ទាត់អង់គ្លេស Manchester United ។
លោក Elon Musk ដែលមានប្រវត្តិមិនធម្មតា បានបង្ហោះ Tweet ដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា " I'm buying Manchester United welcome ដែលមានន័យថា ខ្ញុំកំពុងទិញ Manchester United " ។
ភ្លាមៗបន្ទាប់ពីការបង្ហោះ គេសង្កេតឃើញថា Tweet របស់ Elon Musk ទទួលបាន 220,000 Likes នៅលើវេទិការបស់ខ្លួន ក្នុងរយៈពេលត្រឹមតែពីរម៉ោង។
មែនទែនទៅ ការអត្ថាធិប្បាយរបស់នាយកប្រតិបត្តិនៃក្រុមហ៊ុនរថយន្តអគ្គិសនីយក្ស Tesla (TLSA.O) កើតឡើង ខណៈដែល United ដែលជាក្លិបដ៏ជោគជ៏យបំផុតនៅអង់គ្លេស ទទួលរងនូវសុបិន្តអាក្រក់ក្នុងការប្រកួតបើកឆាកចំនួន២ ក្នុងរដូវកាលនេះ ហើយ United បានធ្លាក់ទៅបាតតារាងនៃក្របខ័ណ្ឌ English Premier League។
នៅក្នុងចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ខ្លួនក្នុងឆ្នាំនេះ ទស្សនាវដ្ដី Forbes បានវាយតម្លៃថា Manchester United ជាក្លឹបបាល់ទាត់ដែលមានតម្លៃបំផុតទី3 នៅលើពិភពលោក ដែលមានតម្លៃ $4.6 ពាន់លានដុល្លារ នៅពីក្រោយតែក្លឹបយក្សអេស្ប៉ាញ Real Madrid និង Barcelona ប៉ុណ្ណោះ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ក្លិប Manchester United ត្រូវបានគ្រប់គ្រងដោយគ្រួសារ Glazer ជនជាតិអាមេរិក។ ទាំងគ្រួសារដែលមានមូលដ្ឋាននៅរដ្ឋផ្លរីដា និង Musk មិនបានឆ្លើយតបភ្លាមៗទេ ចំពោះសំណើសុំការអត្ថាធិប្បាយទេ៕
សូមបញ្ចេញមតិនៅទីនេះ