ព្រហស្បតិ៍ , 18 សីហា 2022
Elon Musk៖«រឿងទិញក្លិប Man United ជារឿងលេងសើចទេ, ខ្ញុំមិនទិញក្លិបកីឡាណាឡើយ»
(បាល់ទាត់)៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ម្ចាស់ក្រុមហ៊ុន Tesla, Space X មហាសេដ្ឋីលំដាប់ពិភពលោក Elon Musk បានបង្ហោះសារលើគណនី Twitter ថា៖«លោកកំពុងទិញក្លិប Manchester United» ធ្វើឲ្យផ្អើលពេញអស់ពិភពអ្នកសេហ្នាកីឡាបាល់ទាត់។
ក្រោយឃើញមានសារព័ត៌មានជាច្រើនជុំវិញពិភពលោកនាំគ្នាស្រង់សម្តីរបស់មហាសេដ្ឋីសញ្ជាតិអាមេរិក ដើមកំណើតអាហ្វ្រិកខាងត្បូងរូបនេះច្រើនពេក លោក Elon Musk ក៏បាន Comment Twitter របស់លោក Musk ដដែលថា៖ «ទេ! នេះគឺជាការលេងសើចនៅលើ Twitter ។ ខ្ញុំមិនទិញក្លិបកីឡាណាឡើយ»។
គួរបញ្ជាក់ថា បច្ចុប្បន្ន តម្លៃហាងឆេងលើទីផ្សាររបស់ក្លិបបិសាចក្រហម Man United សល់ត្រឹមតែ ២,៨ ពាន់លានដុល្លារប៉ុណ្ណោះ ប៉ុន្តែលោក Glazers ប្រធានក្លិប Man United បានដាក់លក់ក្នុងតម្លៃរហូតដល់ ៤,៨៩ ពាន់ដុល្លារអាមេរិកឯណោះ។ គោលបំណងនៃការដាក់ថ្លៃខ្ពស់បែបនេះ គឺដោយសារលោកគឺមិនចង់លក់ឲ្យអ្នកផ្សេងក្រៅពីត្រកូល Glazers របស់លោកឡើយ។
គួររំលឹកថា ត្រកូល Glazers បានទិញយកក្លិបបិសាចក្រហម ដែលទទួលបានការគាំទ្រច្រើនបំផុតមួយលើលោកមកកាន់កាប់ក្នុងតម្លៃ ៧៩០ លានផោន កាលពីឆ្នាំ ២០០៥ ខណ: Manchester United គឺជាក្លិបបាល់ទាត់ដ៏ល្អបំផុតមួយក្នុងពិភពលោក។
បិសាចក្រហម ធ្លាប់ឈ្នះជើងឯកអង់គ្លេសច្រើនជាងគេគឺរហូត ២០ដង និងធ្លាប់ឈ្នះជើងឯក Champion League ចំនួន ៣ដង។ ប៉ុន្តែក្នុងរដូវកាលថ្មីនេះ English Premier League ២០២២/២៣ ក្លិប Man United កំពុងរងការបរាជ័យយ៉ាងអាម៉ាស ដោយ២ប្រកួតដំបូង ចាញ់ទាំង២ប្រកួត ស្ថិតនៅលេខរៀងទី២០បាតតារាងតែម្តង៕
សូមបញ្ចេញមតិនៅទីនេះ