ព្រហស្បតិ៍ , 18 សីហា 2022
Maguire អាចនឹងអង្គុយបម្រុង ពេលបិសាចក្រហមជួបហង្សក្រហម
(បាល់ទាត់)៖ខ្សែការពារនិងជាប្រធានក្រុម Harry Maguire អាចនឹងក្លាយជាកីឡាករបម្រុងនៅក្នុងជំនួបសំខាន់ Manchester United ប៉ះ Liverpool នៅសប្ដាហ៍ក្រោយក្របខណ្ឌ Premier League។
លោក Erik ten Hag បានដាក់ឲ្យ Maguire លេងនៅ២ប្រកួតបើកដំបូងក្នុងលីគ ប៉ុន្តែរងបរាជ័យដោយថ្វីជើងរបស់ក្រុម Brighton និង Brentford។ លទ្ធផលនេះបានធ្វើឲ្យបិសាចក្រហមធ្លាក់ដល់បាតតារាង Premier League ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩២។
ពីរប្រកួតខាងលើ ខ្សែការពារសញ្ជាតិអង់គ្លេសបានចាប់ដៃគូការពារកណ្ដាលជាមួយកីឡាករចំណូលថ្មី Lisandro Martinez។ ប៉ុន្តែសម្រាប់ជំនួបជាមួយ Liverpool នៅពេលខាងមុខអាចនឹងមានការផ្លាស់ប្ដូរពីលោក Ten Hag ដោយ Martinez ទំនងជាមួយ Raphael Varance វិញម្ដង។
United នឹងបើកកីឡដ្ឋាន Old Trafford ស្វាគមន៍ Liverpool សម្រាប់ការប្រកួតសប្ដាហ៍ទី៣ Premier League នៅយប់ថ្ងៃច័ន្ទសប្ដាហ៍ក្រោយ។ ប៉ះគ្នា២ជើងរដូវកាលមុនបិសាចក្រហមធ្វើមិនបានល្អឡើយ ដោយក្នុងដីខ្លួនឯងចាញ់ Liverpool ៥-០ និងលេងនៅកីឡដ្ឋាន Anfield ចាញ់ ៤-០ទៀត៕
សូមបញ្ចេញមតិនៅទីនេះ