ក្ដៅៗ! Casemiro ត្រៀមរើបង្វិចចេញពី Real Madrid ទៅចូលរួមជាមួយ Manchester United
(បាល់ទាត់)៖ ក្លិបបិសាចក្រហម Manchester United កំពុងខិតជិតដល់កិច្ចព្រមព្រៀងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដើម្បីចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រុមអធិរាជស Real Madrid។
Erik ten Hag បានបង្វែរការចាប់អារម្មណ៍របស់លោក ទៅលើម្ចាស់ជើងឯក Champions League ប្រាំសម័យ បន្ទាប់ពីមានការខកចិត្តយ៉ាងខ្លាំង ចំពោះការបរាជ័យក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Frenkie de Jong របស់ Barcelona ។
បិសាចក្រហម បានធ្វើការដេញថ្លៃដ៏ក្លាហានមួយ ដើម្បីនាំយកកីឡាករ Casemiro វ័យ 30ឆ្នាំ ដោយ United បានត្រៀមប្រាក់ 60 លានផោន ដើម្បីនាំយកខ្សែបម្រើរូបនេះ មកកាន់ Old Trafford ។
បើតាមរបាយការណ៍ របស់ Metro បានអះអាងថា Casemiro បានយល់ព្រមលើកិច្ចសន្យារយៈពេល 4 ឆ្នាំ ជាមួយ United ជាមួយនឹងជម្រើសបន្តមួយឆ្នាំទៀត។
ខណៈពេលដែលកិច្ចព្រមព្រៀងមិនទាន់ត្រូវបានបញ្ចប់នៅឡើយ សារព័ត៌មាន Marca រាយការណ៍ថា អតីតកីឡាករវ័យក្មេង Sao Paulo នឹងធ្វើដំណើរទៅ Manchester ដើម្បីពិនិត្យសុខភាពនៅថ្ងៃសុក្រ។
គួរបញ្ជាក់ថា កីឡាករវ័យ 30 ឆ្នាំរូបនេះ បានឈ្នះអ្វីៗគ្រប់យ៉ាងជាមួយក្លឹបយក្សអេស្ប៉ាញ រាប់ចាប់តាំងពីពានរង្វាន់ក្នុងស្រុក រហូតដល់ពានរង្វាន់កំពូលអឺរ៉ុប UCL។ Casemiro នឹងក្លាយជាកីឡាករថ្មី ទីបួនក្នុងរដូវក្ដៅរបស់ Man Utd បន្ទាប់ពីការមកដល់របស់ Christian Eriksen, Tyrell Malacia និង Lisandro Martinez៕
សូមបញ្ចេញមតិនៅទីនេះ