យុវជនU19ឡាវម្នាក់ ត្រូវបានជ្រើសរើសទៅហ្វឹកហាត់នៅប្រទេសអ៊ីតាលី រយ:ពេល៤ឆ្នាំ
(បាល់ទាត់)៖ យោងតាមការរបស់សហព័ន្ធកីឡាបាល់ទាត់ឡាវ (LFF) បានឲ្យដឹងថាកីឡាករ Khonesavanh Keonouchanh វ័យ១៨ឆ្នាំរបស់ក្លិបបាល់ទាត់ Xang Noi FC ត្រូវបានជ្រើសរើសទៅហ្វឹកហាត់នៅប្រទេសអ៊ីតាលី ក្រោយធ្វើតេស្តជាប់ជាមួយវិទ្យាស្ថានបាល់ទាត់អ៊ីតាលី Rome City Soccer Club។
កីឡាករ Khonesavanh Keonouchanh (ហៅក្រៅថា Jackie) បច្ចុប្បន្នគឺជាសមាជិកក្រុមបាល់ទាត់ជម្រើសជាតិឡាវ អាយុក្រោម១៩ឆ្នាំ ដោយធ្លាប់បានទៅហ្វឹកហាត់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបាល់ទាត់ក្នុងប្រទេសបារាំងពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ នៅពេលដែលគេលេងឲ្យ U15 និង U16 របស់ក្លិប AS Cannes និង AS Monaco ដែលប្រកួតប្រជែងក្នុងការប្រកួតជើងឯកប្រចាំតំបន់។
Jackie គឺជាកីឡាករឆ្នើមមួយរូប ពោលគឺបានបន្តពង្រីកសក្តានុពល និងសមត្ថភាពរបស់គេក្នុងវិស័យបាល់ទាត់ ចាប់តាំងពីបង្ហាញខ្លួនឲ្យឈុត U15 ឡាវលើកដំបូងក្នុងឆ្នាំ ២០១៨ ហើយបន្តជាក៏បានលេងឲ្យក្រុម U16 ឡាវក្នុងឆ្នាំ ២០១៩ និងបច្ចុប្បន្ន U19 ឡាវ។
វិទ្យាស្ថានបាល់ទាត់អ៊ីតាលី Rome City Soccer Club បានថ្លែងថា៖«Jackie នឹងហ្វឹកហាត់នៅប្រទេសអ៊ីតាលី រយៈពេល ៤ឆ្នាំ ខណៈរូបគេក៏បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតនៅទីនោះផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ