ស្តូបរំលឹកគុណយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នឹងត្រូវក្រុងពាលីនៅថ្ងៃស្អែក
(ត្បូងឃ្មុំ)៖នាយឧត្ដមសេនីយ៍ សៅ សុខា បានអញ្ជើញចុះត្រួតពិនិត្យទីតាំង មហាចេតិយសម្រាប់តម្កល់អដ្ឋិធាតុ និង ជាស្តូបរំលឹកគុណយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ។
នៅរសៀលថ្ងៃទី១៩ខែ សីហា ឆ្នាំ២០២២ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកង យោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យក្រុមការងាររៀបចំទីតាំងសម្រាប់ពិធីក្រុងពាលី និង បញ្ចុះបឋមសិលាបើការដ្ឋានសាងសង់មហាចេតិយសម្រាប់តម្កល់អដ្ឋិធាតុ និង ជាស្តូបរំលឹកគុណយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ៕
សូមបញ្ចេញមតិនៅទីនេះ