សៅរ៍ , 20 សីហា 2022
ទីបំផុត! Casemiro សម្រេចចែកផ្លូវជាមួយ Real ទៅចូលរួមជាមួយ United
(បាល់ទាត់)៖ នៅទីបំផុត! ក្លិបបិសាចក្រហម Manchester United បានបញ្ជាក់ពីការចុះហត្ថលេខាទិញខ្សែបម្រើឆ្នើម Casemiro ពីក្រុមអធិរាជស Real Madrid។
បើតាមការចេញផ្សាយយរបស់ metro ក្រុម Premier League បានចំណាយប្រាក់ជិត 60 លានផោន ដើម្បីនាំយកកីឡាករអន្តរជាតិប្រេស៊ីល មកកាន់ Old Trafford ។
សេចក្តីថ្លែងការណ៍ខ្លីមួយពីក្លឹបបានសរសេរថា "Manchester United មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ក្លឹបបានឈានដល់កិច្ចព្រមព្រៀងជាមួយ Real Madrid សម្រាប់ការផ្ទេរ Casemiro ។ ការផ្ទេរនេះ គឺស្ថិតក្រោមការព្រមព្រៀងនៃលក្ខខណ្ឌផ្ទាល់ខ្លួន តម្រូវការទិដ្ឋាការចក្រភពអង់គ្លេស(UK visa) និងវេជ្ជសាស្រ្ត(ពិនិត្យសុខភាព)"។
ជាមួយគ្នានេះ Real Madrid ក៏បានបញ្ជាក់ផងដែរនូវការចាកចេញនេះ ហើយនឹងរៀបចំពិធីលាគ្នា សម្រាប់ខ្សែបម្រើកណ្តាលនៅរដ្ឋធានីអេស្ប៉ាញ នៅថ្ងៃចន្ទ ជាមួយនឹងប្រធានក្លឹប Florentino Perez ។
Casemiro នឹងចាកចេញពី Bernabeu ជាមួយនឹងការឈ្នះពានរង្វាន់សរុបចំនួន 18 ដង ដូចជាពានរង្វាន់ Champions Leagues ចំនួន 5 ដង ពានរង្វាន់ La Liga ចំនួន 3 ដង Club World Cup ចំនួន 3 ដង ពានរង្វាន់ European Super Cup ចំនួន 3 ដង Copa del Rey ចំនួន 1 ដង និង Spanish Super Cup ចំនួនបី។
គួរបញ្ជាក់ថា Casemiro នឹងក្លាយជាកីឡាករទី 4 របស់ Man Utd នៅរដូវក្តៅនេះ បន្ទាប់ពីការមកដល់របស់ Tyrell Malacia, Christian Eriksen និង Lisandro Martinez៕
សូមបញ្ចេញមតិនៅទីនេះ