Ten Hag ផ្ញើសារទៅកាន់អ្នកគាំទ្រ Man Utd ដែលគ្រោងនឹងតវ៉ាប្រឆាំងនឹងម្ចាស់ក្លិប
(បាល់ទាត់)៖ លោក Erik ten Hag បានអំពាវនាវឱ្យមានការរួបរួម មុនពេលការតវ៉ារបស់អ្នកគាំទ្រ ដែលបានគ្រោងទុកប្រឆាំងនឹងម្ចាស់ក្លឹប Manchester United មុនពេលជួបគ្នាជាមួយនឹងក្រុម Liverpool នៅសប្ដាហ៍នេះ។
ជាការពិតណាស់ ទំនាក់ទំនងរវាងអ្នកគាំទ្រ និងម្ចាស់ក្លិប នៃគ្រួសារ Glazer បានឈានដល់ចំណុចក្តៅជាថ្មីម្តងទៀត បន្ទាប់ពីការចាប់ផ្តើមរដូវកាល ដ៏មហន្តរាយរបស់ United ។
អ្នកគាំទ្រក្រុមបិសាចក្រហម បានធ្វើការតវ៉ាជាបន្តបន្ទាប់ប្រឆាំងនឹងម្ចាស់ក្លឹប ហើយការធ្វើបាតុកម្មបន្ថែមទៀត ត្រូវបានគ្រោងទុកសប្តាហ៍ក្រោយ។
ក្រុមអ្នកគាំទ្រ ដែលមានឈ្មោះថា 1958 បានរៀបចំការតវ៉ាដោយសន្តិវិធី ដើម្បីប្រឆាំងនឹង 'កម្មសិទ្ធិដ៏អាក្រក់' ដែលពួកគេនិយាយថា "ស្រេកឃ្លានជាប្រព័ន្ធ និងសម្លាប់ស្ថាប័នបាល់ទាត់ដ៏អស្ចារ្យបំផុតនៅក្នុងបាល់ទាត់ពិភពលោក ដោយសារភាពលោភលន់"។
ជុំវិញបញ្ហាដ៏ជម្រោងជម្រាស់នេះ គ្រូបង្វឹកថ្មីរបស់បិសាចក្រហម លោក Ten Hag បានទទូចថា Glazers ចង់ឈ្នះ ហើយបានអំពាវនាវឱ្យអ្នកគាំទ្រ បន្តគាំទ្រក្រុម។
Ten Hag បាននិយាយនៅលើការតវ៉ាថា៖«ខ្ញុំអាចនិយាយបានថា ម្ចាស់ក្លិប(ត្រកួល Glazers) ចង់ឈ្នះ" ។ យើងចង់បានអ្នកគាំទ្រនៅពីក្រោយក្រុម។ ពេលខ្លះខ្ញុំអាចយល់បាន ប៉ុន្តែយើងត្រូវតែតស៊ូជាមួយគ្នា ដូច្នេះយើងត្រូវតែរួបរួមគ្នា»៕
សូមបញ្ចេញមតិនៅទីនេះ