West Ham យកបាន Emerson ពី Chelsea ក្នុងតម្លៃខ្លួន១៥លានផោន
(បាល់ទាត់)៖ក្លិប West Ham បានចុះកុងត្រាផ្ទេរយកខ្សែការពារឆ្វេង Emerson Palmieri ពី Chelsea ក្នុងតម្លៃខ្លួន១៥លានផោន។
កីឡាករវ័យ២៨ឆ្នាំសញ្ជាតិអ៊ីតាលីបានចូលរួមជាមួយក្រុមរហស្សនាមញញួរយក្សលើកុងត្រារយៈពេល៤ឆ្នាំជាមួយជម្រើសបន្ថែមមួយឆ្នាំ។ Emerson បានចំណាយពេលកាលពីរដូវកាលមុនខ្ចីជើងទៅកាន់ក្លិបនៅបារាំង Lyon ហើយពិបាកក្នុងការប្រជែងកន្លែងលេងនៅ Stamford Bridge ចាប់តាំងពីផ្ទេរកាលពីឆ្នាំ២០១៨ពីក្លិប Roma។
“ខ្ញុំពិតជាអន្ទះសាដើម្បីចាប់ផ្ដើមជាមួយ West Ham ណាស់។ ខ្ញុំពិតជាសប្បាយចិត្តដែលបានមកដល់ទីនេះ។ វាគឺជាការប្រកួតប្រជែងធំមួយសម្រាប់ខ្ញុំ។ វាគឺជាក្លិបធំមួយ ហើយខ្ញុំបានត្រៀមរួចរាល់”។ Palmieri ធ្លាប់បង្ហាញខ្លួនឲ្យ Chelsea បាន៧១ប្រកួត និងរកបាន២គ្រាប់៕
សូមបញ្ចេញមតិនៅទីនេះ