ស្ងាត់ៗ ! David Moyes គ្រោងយកខ្សែបម្រើឡើងជើង Paqueta មកកាន់អង់គ្លេស
(បាល់ទាត់)៖ ក្លិប West Ham បានដាក់សំណើសម្រាប់ខ្សែបម្រើ Lucas Paqueta របស់ក្លិប Lyon ។ នេះបើតាមការបញ្ជាក់របស់អ្នកចាត់ការ David Moyes។
ក្លិបរហស្សនាមញញួរធំ ត្រូវបានរាយការណ៍ថា បានបញ្ជូនសំណើ៣៤លានផោន សម្រាប់តម្លៃខ្លួនរបស់កីឡាករវ័យ ២៤ឆ្នាំ។ Paqueta រកបាន ៩គ្រាប់ និង Assist បាន ៦គ្រាប់ សម្រាប់ការបង្ហាញខ្លួន ៣៥ប្រកួតនៅ Ligue 1 កាលពីរដូវកាលមុន។
អ្នកចាត់ការរបស់ West Ham លោក Moyes មើលឃើញពីទេពកោសល្យ និងពូជពង្សដែល Paqueta កើតចេញពីសញ្ជាតិប្រេស៊ីល។ ហើយគេអាចលេងនៅតំណែងលេង១០ និង ៨ក្នុងក្លិប West Ham។ Moyes និយាយបែបនេះមួយថ្ងៃមុនពេលក្រុមរបស់លោកលេងជម្រុះក្នុងពានរង្វាន់ Europa Conference League ទល់នឹង Viborg។
Paqueta ដែលរកបាន ៧គ្រាប់ក្នុងការបង្ហាញខ្លួនឲ្យជម្រើសជាតិប្រេស៊ីល ៣៣ប្រកួត ធ្លាប់លេងឲ្យ Lyon ទល់នឹង West Ham កាលពីរដូវកាលមុន ក្នុងវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ Europa League។ គេបានផ្លាស់មកកាន់ Lyon ផ្ទេរពី AC Milan កាលពី២ឆ្នាំមុន៕
សូមបញ្ចេញមតិនៅទីនេះ