មហាជនផ្ទុះការពេញចិត្ត ឈុតរាត្រីស្រមោលសរ Miss Grand ស្ទឹងត្រែង ស៊ិចស៊ីជ្រុលមើលមិនសមភ្នែក
កម្មវិធី Miss Grand Cambodia នៅក្នុងឆ្នាំនេះ មិនត្រឹមតែធ្វើធំជាងឆ្នាំរាល់ដង ប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធីក្នុងឆ្នាំនេះ ដែលមានលោក អ៊ិន សុភិន ជាអ្នករៀបចំនោះ ផ្ទុះការរិះគន់ម្តងហើយម្តងទៀតមិនលោះថ្ងៃក្រោយពីការរៀបចំកម្មវិធីជះផលអវិជ្ជមាន ឱ្យប្រទេសជាតិរងក្តីអាម៉ាស់។ ទន្ទឹមនឹងរងការរិះគន់ដូចព្យុះ ក្នុងបណ្តាញសង្គមមិនទាន់ទាំងត្រជាក់ផង Miss Grand Cambodia 2022 ត្រូវមហាជនរិះគន់សាជាថ្មីចំពោះ បេក្ខនារី Miss Grand ស្ទឹងត្រែង ដែលដើរបង្ហាញខ្លួនក្នុងឈុតរាត្រីស្រមោលមានសភាពឈុតស៊ិចស៊ីជ្រុល មើលមិនសមភ្នែក ខ្លាំងជាងឈុតប៊ីគីនីទៅទៀត។
កាលពីរាត្រីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ កម្មវិធី Miss Grand Cambodia 2022 បានចូលដល់វគ្គប្រកួតបឋម (PRELIMINARY COMPETITION) ហើយ វគ្គនេះតម្រូវឱ្យបេក្ខនារីទាំង៣៥នាក់ ណែនាំខ្លួន ដើរបង្ហាញខ្លួនក្នុងឈុតប៊ីគីនី និងបង្ហាញឈុតរាត្រីស្រមោលស។
បន្ទាប់ពីបង្ហាញខ្លួនឈុតរាត្រីស្រមោលស តំណាងខេត្តនីមួយៗ ស្រាប់តែមហាជនផ្ទុះការមិនពេញចិត្តសាជាថ្មីនៅក្នុងកម្មវិធីនេះ បន្ទាប់ពីបេក្ខនារីតំណាងខាងស្ទឹងត្រែង ដើរបង្ហាញខ្លួនក្នុងឈុតរាត្រីស្រមោលសដែលមានសភាពស៊ិចស៊ីជ្រុល ស៊ិចស៊ីខ្លាំងជាងឈុតប៊ីគីនីទៅទៀត ដែលជាហេតុមហាជនអ្នកលេងបណ្តាញសង្គមលើកឡើងថា ដូចដើរស្រាតបង្ហាញកេរ្តី៍ខ្មាសលើឆាកឱ្យអ្នកដទៃមើល។
គួរបញ្ជាក់ថា កាលពីវគ្គប្រកួតវគ្គឈុតតំណាងជាតិ បានផ្ទុះប្រតិកម្មពីមហាជនយ៉ាងខ្លាំងបន្ទាប់ពីបានបង្ហាញល្បែងស៊ីសង បៀរ និងអាប៉ោងនៅលើឆាក Miss Grand Cambodia 2022 រហូតខាងស្ថាប័នបានចេញមុខសូមទោសមហាជនជាសាធារណៈដោយបានដកឈុតតំណាងខេត្តប៉ោយប៉ែត និង បាវិត ចេញពីកម្មវិធី ខណៈដែរថ្មីពីឈុតរាត្រីស្រមោលសរបស់ Miss Grand ស្ទឹងត្រែង កំពុងរងំក្នុងចិត្តមហាជនបន្តទៀត៕
សូមបញ្ចេញមតិនៅទីនេះ