ជប៉ុន ឡើងទៅជួប អេស្ប៉ាញ នៅវគ្គផ្តាច់ព្រ័ត្រ FIFA U-20 Women’s World Cup 2022
(បាល់ទាត់)៖ U-20 នារីជប៉ុន ជាក្រុមតំបន់អាស៊ីមួយគត់ឈានដល់វគ្គផ្តាច់ព្រ័ត្រ FIFA Women’s World Cup 2022 នៅប្រទេសកូស្តារីកា បន្ទាប់ពីយកឈ្នះ U-20 នារីប្រេស៊ីល ក្នុងលទ្ធផល ១-២ នៅកីឡដ្ឋាន Estadio Nacional de Costa Rica កាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។
លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
– អេស្ប៉ាញ ២-១ ហូឡង់
– ប្រេស៊ីល ១-២ ជប៉ុន ។
វគ្គដណ្តើមចំណាត់ថ្នាក់លេខ៣៖
– ថ្ងៃទី២៨ ខែសីហា វេលាម៉ោង ៤:៣០នាទីរសៀល ហូឡង់ vs ប្រេស៊ីល នៅកីឡដ្ឋាន Estadio Nacional de Costa Rica
វគ្គផ្តាច់ព្រ័ត្រ៖
– ថ្ងៃទី២៨ ខែសីហា វេលាម៉ោង ៨:០០នាទីយប់ អេស្ប៉ាញ vs ជប៉ុន នៅកីឡដ្ឋាន Estadio Nacional de Costa Rica។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិបាល់ទាត់នារីអាយុក្រោម២០ឆ្នាំ ដែលចូលរួមក្នុងព្រឹត្តិការណ៍ FIFA U-20 Women’s World Cup 2022 នៅប្រទេសកូស្តារីកា ទាំង១៦ក្រុមរួមមាន៖ អូស្ត្រាលី ប្រេស៊ីល កាណាដា កូឡុំប៊ី កូស្តារីកា បារាំង អាល្លឺម៉ង់ ហ្គាណា ជប៉ុន កូរ៉េខាងត្បូង ម៉ិកស៊ិក ហុល្លង់ នូវែលហ្សេឡង់ នីហ្សេរីយ៉ា អេស្ប៉ាញ និងអាមេរិក៕
សូមបញ្ចេញមតិនៅទីនេះ