ច័ន្ទ , 29 សីហា 2022
កីឡាករទាំង១០ ដែលស៊ុតបញ្ជូលទីបានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្រ្ត UCL
(បាល់ទាត់)៖ European Cup ឬ UEFA Champions League ដែលហៅកាត់ថា UCL គឺជាការប្រកួតបាល់ទាត់របស់ក្លិបប្រចាំឆ្នាំ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធបាល់ទាត់អឺរ៉ុប(UEFA) និងប្រកួតប្រជែងដោយក្លឹបធំៗនៅទ្វីបអឺរ៉ុប ដោយសម្រេចជ្រើសរើសអ្នកឈ្នះការប្រកួតតាមរយៈវគ្គជម្រុះតាមពូល ដើម្បីឈានទៅវគ្គបន្ត។
វាគឺជាការប្រកួតបាល់ទាត់ដ៏មានមានភាពល្បីល្បាញបំផុតមួយនៅក្នុងពិភពលោក និងជាការប្រកួតក្លឹបដ៏មានដ៏មានឥទ្ធិផលបំផុតនៅក្នុងបាល់ទាត់អ៊ឺរ៉ុប ដែលលេងដោយជើងឯកលីគ ជើងឯករងមួយ ឬក្រុមបន្តបន្ទាប់ នៃលីកកំពូលៗនៅអឺរ៉ុប។
ក្លឹបអេស្ប៉ាញ ធ្លាប់ឈ្នះច្រើនជាងគេ (ឈ្នះ 19 ដង) តាមពីក្រោយដោយអង់គ្លេស (ឈ្នះ 14 ដង) និងអ៊ីតាលី (ឈ្នះ 12 ដង) ។ អង់គ្លេស មានក្រុមឈ្នះច្រើនជាងគេ ដោយមានក្លឹបចំនួនប្រាំ បានឈ្នះពានមួយនេះ។ Real Madrid គឺជាក្លឹបដែលជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួតជើងឯកទ្វីបអឺរ៉ុប ដោយបានឈ្នះវា 14 ដង ហើយពួកគេគឺជាម្ចាស់ជើងឯក បច្ចុប្បន្ន ដោយបានយកឈ្នះ Liverpool ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០២២។
កីឡាករល្បីៗនៅជុំវិញពិភពលោក បានប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ មានដូចជា Ronaldo, Messi, Naymar, Lewandowski, Benzema និង salah ជាដើម។
យ៉ាងណាមិញ ប្រហែលជាអ្នកស្នេហាវិស័យបាល់ទាត់ខ្លះមិនទាន់បានដឹងថា តើកីឡាកររូបណាខ្លះដែលស៊ុតបញ្ជូលទីបានច្រើនជាងគេក្នុងប្រវត្តិសាស្រ្ត UCL នោះទេ?
ថ្ងៃនេះ Lee News បង្ហាញឈ្មោះកីឡាករទាំង១០ ដែលស៊ុតបញ្ជូលទីបានច្រើនជាងគេបំផុតក្នុងពានរង្វាន់មួយនេះ។
១ Cristiano Ronaldo សញ្ជាតិព័រទុយហ្គាល់ (140)
២ Lionel Messi សញ្ជាតិអាហ្សង់ទីន (125)
៣ Robert Lewandowski សញ្ជាតិប៉ូឡូញ (86)
៣ Karim Benzema សញ្ជាតិបារាំង (86)
៥ Raúl González សញ្ជាតិអេស្ប៉ាញ (71)
៦ Ruud van Nistelrooy សញ្ជាតិហូឡង់ (56)
៧ Thomas Müller សញ្ជាតិអាល្លឺម៉ង់ (52)
៨ Zlatan Ibrahimović សញ្ជាតិស្វីស (48)
៨ Andriy Shevchenko សញ្ជាតិអ៊ុយក្រែន (48)
១០ Filippo Inzaghi សញ្ជាតិអ៊ីតាលី (៤៦)៕
សូមបញ្ចេញមតិនៅទីនេះ