ញាក់សាច់! បេក្ខភាពកីឡាករល្អប្រចាំខែសីហា នៅលីកកំពូលកម្ពុជា មានតែកីឡាករបរទេសម្នាក់គត់ ក្រៅពីនោះសុទ្ធតែជាកីឡាករខ្មែរ
(បាល់ទាត់)៖ នៅទីបំផុត! អ្នករៀបរាបចំការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ បានបញ្ជេញបេក្ខភាពកីឡាករឆ្នើមប្រចាំខែសីហាហើយ ខណៈបេក្ខភាពទាំងនោះសុទ្ធសឹងតែជាកីឡាករខ្មែរទាំងអស់។
ខែសីហា អាចនិយាយបានថា ជាខែសម្រាប់កីឡាករកម្ពុជា ពោលគឺក្នុងចំណោមបេក្ខភាពទាំង៧នាក់ ដែលបញ្ជេញដោយអ្នករៀបចំលីកកំពូលកម្ពុជា យើងឃើញថា មានកីឡាករខ្មែររហូតដល់៦នាក់ ហើយមានតែកីឡាករបរទេសម្នាក់គត់។
កីឡាករខ្មែរទាំង៦នាក់ នោះមានដូចជា៖
– កីឡាករ ម៉ាត់ នូរុណ របស់ក្លិបបឹងកេត
– កីឡាករ ជុង សុខា របស់ក្លិបគិរីវង់សុខសែនជ័យ
– កីឡាករ ស៊ូ យ៉ាទី របស់ណាហ្គាវើលដ៍
– កីឡាករ មិន រតន: របស់ក្លិបព្រះខ័នរាជស្វាយរៀង
– កីឡាករ លឹម ពិសុទ្ធ របស់ក្លិបភ្នំពេញក្រោន
– កីឡាករ សា ទី របស់ក្លិបវិសាខា។
ចំណែកកីឡាករបរទេស ដែលកំពុងប្រជែងជាមួយកីឡាករខ្មែរយើង គឺខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Gabriel Silva របស់ក្លិបអង្គរថាយហ្គឺរ ដែលមានមូលដ្ឋាននៅទឹកដីអង្គរ ខេត្តសៀមរាប។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ ម៉ាត់ នូរុណ របស់ក្លិបបាល់ទាត់បឹងកេត គឺជាកីឡាករតែម្នាក់គត់ ដែលជាប់ជាបេក្ខភាពកីឡាករឆ្នើមប្រចាំខែ៤លើកជាប់គ្នា ពោលគឺនៅខែមីនា, មេសា, កក្កដា និង សីហា។
គួររំឡឹកថា ម្ចាស់ពានកីឡាករឆ្នើមប្រចាំខែកក្កដា (CAMBODIAN PREMIER LEAGUE MVP OF THE MONTH) បានទៅលើខ្សែប្រយុទ្ធកណ្តាល Marcus Haber របស់ក្រុមព្រះខ័នរាជស្វាយរៀង ដោយទទួលបានរង្វាន់ម៉ូតូថ្មីស្រឡាងពីក្រុមហ៊ុន Suzuki ក្នុងក្របខណ្ឌពានរង្វាន់លីគកំពូលកម្ពុជា៕
សូមបញ្ចេញមតិនៅទីនេះ