អង្គារ , 30 សីហា 2022
ស្ងាត់ៗ! West Ham ទិញខ្សែបម្រើចំណូលថ្មី ក្នុងតម្លៃខ្លួនកំណត់ត្រារបស់ក្លិប
(បាល់ទាត់)៖ ក្លិបញញួរធំ West Ham បានប្រកាសចុះកុងត្រាយកបានខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេស៊ីល Lucas Paueta ជាផ្លូវការ ក្នុងតម្លៃខ្លួនកំណត់ត្រារបស់ក្លិប។
Paqueta ដែលបានឈានចូលវ័យ២៥ឆ្នាំ កាលពីចុងសប្ដាហ៍ ចូលរួមជាមួយ West Ham ផ្ទេរពីក្លិបបារាំង Lyon លើកុងត្រារយៈពេល៥ឆ្នាំ ជាមួយជម្រើសបន្ថែម១២ខែ។ ម្ចាស់អាវលេខ១១ថ្មីរបស់ក្រុមលោក David Moyes បាននិយាយថា គេពិតជារីករាយសម្រាប់ការមកដល់ West Ham។ ហើយសង្ឃឹមថា វាគឺជាការចាប់ផ្ដើមដំណើរដ៏រីករាយ និងសង្ឃឹមជោគជ័យក្នុងក្លិបថ្មី។
ត្បិតតែក្លិបមិនបានបង្ហាញតម្លៃខ្លួនជាផ្លូវការ តែតាមប្រភពពីសារព័ត៌មានផ្សេងៗ កិច្ចព្រមព្រៀងដល់ទៅ ៥១លានផោន ដែលជាតម្លៃកំណត់ត្រាផ្ទេររបស់ក្លិប។ រដូវកាលមុន Paqueta ធ្លាប់លេងទល់នឹង West Ham ក្នុងពានរង្វាន់ Europa League ដែលកាលនោះញញួរធំ បានយកឈ្នះសរុបទាំងពីរជើង ៤-១ លើ Lyon។
Paqueta មកលេងនៅ Lyon ក្នុង២០២០ ផ្ទេរពី AC Milan ក្នុងតម្លៃខ្លួន ១៧លានផោន។ រដូវកាលមុនក្នុង Ligue 1 គេរកបាន ៩គ្រាប់ និង Assist បាន ៦គ្រាប់ ក្នុងការបង្ហាញខ្លួន៣៥ប្រកួត៕
សូមបញ្ចេញមតិនៅទីនេះ