អតីតកីឡាករបិសាចក្រហម ត្រៀមចូលរួមជាមួយ Sevilla បន្ទាប់ពីអស់កុងត្រាជាមួយ Real Sociedad
(បាល់ទាត់)៖ អតីតកីឡាកររបស់ Manchester United ខ្សែបម្រើប្រយុទ្ធ Adnan Januzaj ត្រៀមចុះកុងត្រាចូលរួមជាមួយក្លឹបអេស្ប៉ាញ Sevilla។
កិច្ចសន្យារយៈពេល៥ឆ្នាំរបស់ Januzaj នៅក្លិប Real Sociedad បានអស់កាលពីចុងខែមុន ធ្វើឲ្យគេក្លាយជាកីឡាករទំនេរពុំទាន់មានក្លិបលេង ក្នុងរដូវកាលថ្មីនេះ ខណៈរូបគេគឺជាកីឡាករដ៏ល្អម្នាក់។
យ៉ាងណាមិញ តាមប្រភពពីអ្នកព័ត៌មានល្បី Fabrizio Romano ឲ្យដឹងថា កីឡាករវ័យ២៧ឆ្នាំ គ្រោងពិនិត្យសុខភាពនៅថ្ងៃនេះ និងត្រៀមចុះកុងត្រាជាមួយ Sevilla នៅថ្ងៃស្អែក។
Januzaj ធ្លាប់មានការទាក់ទងត្រឡប់ទៅចូលរួមជាមួយលោក David Moyes ដែលជាអ្នកផ្ដល់ឱកាសឲ្យគេលេងអាជីពដំបូងក្នុងវ័យ១៨ឆ្នាំ។ ប៉ុន្តែ Moyes ដែលជាអ្នកចាត់ការរបស់ West Ham មិនអាចចុះកុងត្រាយកបាន ដោយសារតែកីឡាករសញ្ជាតិបែលហ្ស៊ិក ចង់បន្តលេងនៅប្រទេសអេស្ប៉ាញ។
គួរបញ្ជាក់ថា Januzaj ធ្លាប់បង្ហាញខ្លួន ២៧ប្រកួត អំឡុងរដូវកាលរបស់ Moyes ដឹកនាំ Manchester Unites។ ដោយសារក៏ឡាករគជើងក្រុម បិសាចក្រហម បានលក់ Januzaj ទៅឲ្យ Real Sociedad កាលពីឆ្នាំ២០១៧ ក្នុងតម្លៃខ្លួន ៨លានផោន៕
សូមបញ្ចេញមតិនៅទីនេះ