ព្រហស្បតិ៍ , 01 កញ្ញា 2022
ភ្នំពេញក្រោន ប៉ះ វិសាខា ខណ: បឹងកេត ប៉ះ អគ្គីសនីកម្ពុជា វគ្គ៤ក្រុមចុងក្រោយ
(បាល់ទាត់)៖ ពានសម្តេចពានរង្វាន់បាល់ទាត់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ជើងឯកថ្នាក់ជាតិ បានរកឃើញក្រុមខ្លាំងឡើងដល់វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រហើយ ដោយក្នុងនោះ មានបឹងកេត វិសាខា អគ្គីសនីកម្ពុជា និងភ្នំពេញក្រោន។
លទ្ធផលវគ្គ៨ក្រុមចុងក្រោយមាន៖
-អគ្គីសនីកម្ពុជា (ជើងទី១:១-១) (ជើងទី២:៣-១) ព្រះខ័នរាជស្វាយរៀង (អគ្គីសនីកម្ពុជា ឈ្នះ៤-២)
-Tiffy Army FC (ជើងទី១:១-៣) (ជើងទី២ : ០-៣) វិសាខា (វិសាខា ឈ្នះ៦-១)
-ភ្នំពេញក្រោន(ជើងទី១:០-០) (ជើងទី២:០-០) ណាហ្គាវើល (ភ្នំពេញក្រោន ឈ្នះបាល់ប៉េណាំងទី៤-៣)
-កោះកុង (ជើងទី១: ០-២) (ជើងទី២: ៣-៣) បឹងកេត (បឹងកេត ឈ្នះ៥-៣)។
បន្ទាប់ពីបញ្ជាប់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ យើងឃើញថា ក្រុមបឹងកេត ត្រូវប៉ះជាមួយ អគ្គីសនីកម្ពុជា ដែលមកពីលីក២ ស្របពេលដែលគីឡូខ្លាំងទាំងពីរ ភ្នំពេញក្រោន ប៉ះ វិសាខា
គួរបញ្ជាក់ថា កម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែតុលា និងជើងទី២ នៅថ្ងៃទី១២ ខែតុលា៕
សូមបញ្ចេញមតិនៅទីនេះ