Sergino Dest ផ្លាស់ពី Barcelona ទៅ AC Milan ក្រោមលក្ខខណ្ឌខ្ចីជើង
(បាល់ទាត់)៖ ខ្សែការពាររបស់ Barcelona កីឡាករ Sergino Dest នឹងទៅចូលរួមជាមួយក្លិបនៅអ៊ីតាលី AC Milan ក្រោមលក្ខខណ្ឌខ្ចីជើង។
Milan គ្រោងខ្ចីជើង Dest រយៈពេលមួយឆ្នាំ ជាមួយជម្រើសទិញផ្ដាច់នៅពេលអនាគត។ កីឡាករសញ្ជាតិអាមេរិកបានយល់ព្រមលក្ខខណ្ឌផ្ទាល់រួចរាល់អស់ហើយ ខណៈ Milan ជាអ្នករ៉ាប់រងប្រាក់ឈ្នួលរបស់ Dest ទាំងអស់។
ប្រសិនបើ Dest វ័យ២១ឆ្នាំជាជម្រើស Milan ចង់បាននៅពេលអនាគត ក្លិបអាចនឹងចំណាយទិញផ្ដាច់ក្នុងតម្លៃខ្លួន២០លានអឺរ៉ូ ជាមួយកុងត្រា៤ឆ្នាំ។ Dest បានហោះទៅកាន់ទីក្រុង Milan កាលពីម្សិលមិញដើម្បីពិនិត្យសុខភាព និងចុះកុងត្រា ហើយអ្វីៗរងចាំតែការប្រកាសផ្លូវការពីក្លិបប៉ុណ្ណោះ។
Sergino Dest ចូលរួមជាមួយ Barcelona ក្រោយផ្លាស់ពី Ajax កាលពី២ឆ្នាំមុន។ គេបង្ហាញខ្លួនបាន៧២ប្រកួតឲ្យ Barca រកបាន៣គ្រាប់និង៥ Asist ប៉ុន្តែមិនទាន់លេងបានមួយប្រកួតនៅឡើយទេសម្រាប់រដូវកាលថ្មី៕
សូមបញ្ចេញមតិនៅទីនេះ