Fulham យកបាន Daniel James ពីក្រុម Leed
(កីឡា)៖ ក្រុម Fulham បានចុះហត្ថលេខាខ្ចីជើងបានកីឡាករ Daniel James ពីក្រុម Leed នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរបានបិទ ។
កីឡាករអាយុ ២៤ឆ្នាំ នឹងត្រូវចំណាយពេលនារដូវកាល 2022/2023 ជាមួយពហុកីឡដ្ឋាន Craven Cottage ហើយគួរតែបង្ហាញខ្លួនលេងជាមួយ Spurs សម្រាប់ការប្រកួតនាថ្ងៃសៅរ៍នេះ ។
កីឡាករសញ្ជាតិវែលរូបនេះបានថ្លែងប្រាប់ FFCtv ថា ខ្ញុំកំពុងទន្ទឹងរងចាំ ។ ទន្ទឹមជាមួយគ្នានេះ លោក Tony Khan អនុប្រធានរបស់ក្លិប បានបន្ថែមថា "ខ្ញុំពិតជារំភើបដែលបានស្វាគមន៍ Dan James មកកាន់ Fulham ។ គាត់ជាកីឡាករវ័យក្មេង ដែលសំបូរបទពិសោធន៍លេងទាំងក្នុងស្រុក និងក្រៅស្រុក។
បញ្ជាក់ផងដែរថា ក្រៅពីកីឡាករខាងលើ ក្លិប Fullham ក៏បានចុះហត្ថលេខាយកបាន Carlos Vinicius និង Willian មុនទីផ្សារបិទផងដែរ ៕
សូមបញ្ចេញមតិនៅទីនេះ