Leed Unied ទិញបានកីឡាករវ័យក្មេងទី៩ពី ក្រុម FC Zurich
(កីឡា)៖ ក្រុម Leed Unied បានប្រកាសថា បានចុះហត្ថលេខាយកយុវជនជម្រើសជាតិរបស់អ៊ីតាលី កីឡាករ Wilfried Gnonto ពីក្រុម FC Zurich រួចរាល់។
យោងតាមការចុះផ្សាយរបស់ Sportmole បានបញ្ជាក់ឲ្យដឹងថា ខ្សែប្រយុទ្ធអាយុ ១៨ឆ្នាំរូបនេះ បានចុះកុងត្រា ៥ឆ្នាំជាមួយ Elland Road ហើយកុងត្រា នេះមានសុពលភាពរហូតដល់ឆ្នាំ 2027 ហើយតម្លៃខ្លួន ៥លានផោន។
Wilfried Gnonto នឹងក្លាយជាកីឡាករទី៩ ដែលខាង Leed ចុះហត្ថលេខា ក្នុងចំណោមកីឡាករ Brenden Aaronson, Rasmus Kristensen, Marc Roca, Tyler Adams, Luis Sinisterra, Darko Gyabi, Joel Robles និង Sonny Perkins។
នៅរដូវកាលដំបូងរបស់គាត់ជាមួយ Zurich គាត់បានបង្ហាញវត្តមានលេងបាន ២៦ប្រកួត ដោយរកគ្រាប់បាល់បាន ១០គ្រាប់ និង បញ្ជូនបាល់ឲ្យមិត្តរួមក្រុមផ្តាច់ទីបាន ៥លើក ៕
សូមបញ្ចេញមតិនៅទីនេះ