តាមពិតលោក នៅ ស៊ីនឿន ប្រញាប់ទៅអាម៉េរិក ដើម្បីរៀបចំពិធីមង្គលការលើកទី ២
ភ្នំពេញ ៖ ការពិតតារាចម្រៀងលោក នៅ ស៊ីនឿន ប្រញាប់ចេញទៅ សហរដ្ឋអាមេរិក គឺដើម្បីរៀបចំពិធីមង្គលការខ្លួនជាលើកទី២ នៅទីនោះបំណងភរិយារបស់ខ្លួន ។
លោក នៅ ស៊ីនឿន មិនចង់ចេញទៅរស់នៅ សហរដ្ឋអាមេរិកទេ ដោយសារលោកស្រឡាញ់ស្រុកកំណើត ព្រមទាំងមានមុខជំនួញជាច្រើនដែលត្រូវមើលនិងចាត់ចែង តែដោយសារអាណិតនិងចង់បំពេញបំណងភរិយាផង លោកក៏សម្រេចចិត្តទៅរស់នៅ សហរដ្ឋអាមេរិក ដែលជាស្រុកកំណើតរបស់ ភរិយាខ្លួន។
ទៅដល់ សហរដ្ឋអាមេរិក មិនបានប៉ុន្មានផង លោក នៅ ស៊ីនឿន និងភរិយា បានត្រៀមខ្លួននឹងរៀបចំពិធីមង្គលការជាលើកទី២ ដោយត្រៀមនឹងអញ្ជើញមិត្តភក្តិជាច្រើនចូលរួមអបអរសាទរ ។ តារារូបនេះបាននិយាយថា លោកនឹងភរិយា នឹងរៀបការម្តងទៀតនៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយអ្វីៗបានត្រៀមនិងរៀបចំរួចរាល់ហើយ មិនថា ហាង ម្ហូបអាហារ ភ្នួង និងធៀបការ រង់ចាំតែពេលវេលាល្អមកដល់តែប៉ុណ្ណោះ ។
អ្នកនាង សោម ដូមូនិច ដែកជាភរិយាលោក នៅ ស៊ីនឿន ពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលស្វាមី ខ្លួនសុខចិត្តមករស់នៅ សហរដ្ឋអាមេរិក ដើម្បីបំពេញបំណងខ្លួននិងគ្រួសារ ព្រមទាំងត្រៀមរៀបចំពិធីមង្គល ការជាលើកទី ២ ធ្វើឱ្យនាងកាន់តែមានអារម្មណ៍កក់ក្តៅចិត្ត ពីព្រោះនាងបានចេញទៅរស់នៅតាមស្វាមីនៅស្រុកខ្មែរ អស់ជាច្រើនឆ្នាំមកហើយ ។
លោក នៅ ស៊ីនឿន នៅតែមានការនឹករលឹកស្រុកកំណើត ជាពិសេសអាជីពចម្រៀងដែលធ្វើឱ្យជីវិតលោកមានបានដូចសព្វថ្ងៃ រហូតលោកបានបង្ហោះរូបភាពស្អាតៗដែលខ្លួនធ្លាប់ថតបង្ហាញទស្សនិកជន មើលកុំឱ្យភ្លេចមុខ ។
គួររំលឹកផងដែរថា លោក នៅ ស៊ីនឿន បានភ្ជាប់ពាក្យតាំងពី ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៨ ហើយក៏បានសម្រចចិត្តរៀបចំពិធីមង្គលការធំដុំនៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២១ ក្រោយពីពន្យាពេលរៀបការអស់ជាច្រើនឆ្នាំដោយសារជំងឺ កូវីដ ១៩ ក្នុងអំឡុងពេលនោះ ភិរយាលោក នៅ ស៊ីនឿន ចុះមករស់នៅ ស្រុក ខ្មែរជាមួយលោករហូត ។ ដោយសារចង់បំពេញបំណងភរិយាខ្លួន ចុងក្រោយលោក នៅ ស៊ីនឿន ក៏សម្រេចចិត្តចេញទៅរស់នៅ សហរដ្ឋអាមេរិក តាមភរិយា ដោយផ្អាកអាជីពចម្រៀងចោល ដើម្បីបំពេញតួនាទីជាស្វាមីល្អ ហើយលោកនិងគ្រួសារត្រៀមយកកូនជាបន្តបន្ទាប់៕
សូមបញ្ចេញមតិនៅទីនេះ