នាយចឺម បង្ហាញដៃគូសិល្បៈជាបន្តបន្ទាប់ ខណៈ សេង សុខឃីម ជាអតីតគូស្នេហ៍ បង្ហោះសារខូចចិត្តរាប់មិនអស់
ភាពរង្គោះរង្គើនៃចំណងស្នេហ៍ រវាងអ្នកមេម៉ាយ សេង សុខឃីម និងតារាចម្រៀង នាយចឺម បានផ្ទុះកក្រើកនាពេលថ្មីៗនេះ បន្ទាប់ពីខាងស្រីបង្ហោះសារជាសាធារណៈថា ចំណងស្នេហ៍នាងឈានដល់ផ្លូវបំបែកហើយក្រោយពីមានវត្តមានអ្នកទី៣។ ទោះយ៉ាងណា ងាកទៅកាន់ នាយ ចឺម វិញមិនបានខ្វល់ខ្វាយពាក្យសម្តីរបស់នាងនិយាយឡើយ ទាំងមុនការប្រកាសបែកគ្នា និងក្រោយការប្រកាសបែកគ្នា នាយ ចឺម បញ្ចេញតែរូបភាពដៃគូជាស្រីស្អាតថតបទចម្រៀងប៉ុណ្ណោះ។
រយៈពេល៤ខែមុន មុននឹងអ្នកនាង សេង សុខឃីម បញ្ចេញសារបែបគ្នាជាមួយតារាចម្រៀង នាយ ចឺម នាថ្ងៃទី២ ខែកញ្ញា គឺនាងបានបង្ហាញថាដេកឱបតែទឹកភ្នែក ខណៈនាងក៏បានទម្លាយសារច្រើនរាប់មិនអស់ បង្ហាញពីអារម្មណ៍បែកបាក់ស្នេហា ប៉ុន្តែងាកទៅកាន់ នាយ ចឺម វិញ មិនបានខ្វល់ខ្វាយពាក្យសម្តីរបស់នាងជាគូស្នេហ៍ឡើយ ផ្ទុយមកវិញ ទាំងមុនការប្រកាសបែកគ្នា និងក្រោយការប្រកាសបែកគ្នា នាយ ចឺម បញ្ចេញតែរូបភាពដៃគូស្រី ក្នុងការផលិតវីដេអូចម្រៀងប៉ុណ្ណោះ ថែមទាំងសំណូមពរមហាជនកុំឱ្យជេរខ្លួនទៀត។
ទោះបីជាអ្នកនាង សេង សុខឃីម បានទម្លាយពីមូលហេតុចំណងស្នេហ៍ជាង១ឆ្នាំជាមួយ នាយ ចឺម ឈានដល់ផ្លូវបំបែកឃើញថាលោកមិនបានចេញមុខតបថា ឬស្រាយមន្ទិលឱ្យមហាជនដឹងលឺនោះទេលោកពិតជាមានអ្នកថ្មីឬយ៉ាងណា បើទោះបីជាអតីតគូស្នេហ៍លោក បានបង្ហាញច្បាស់ៗថា នាយចឺម ក្បត់ចិត្តនាង ទៅមានអ្នកថ្មី។ ចំណែកឯ នាយ ចឺម វិញបានបង្ហោះរូបភាពជាមួយតារាស្រីជាបន្តបន្ទាប់ ដោយកាលមុនការប្រកាសបែកពីខាងស្រី នៅថ្ងៃទី១៤ សីហា លោកបានប្រកាសពីដៃគូថ្មីជាតារាចម្រៀងរួមទ្រនំគឺកញ្ញា ពុទ្ធិកា ធ្វើឱ្យមហាជនរិះគន់លោកយ៉ាងខ្លាំងថាលោកជាប្រុសសាវ៉ា ដូរស្រីដូចដូរខាងអាវ រហូតធ្វើឱ្យលោកក្តៅស្លឹកត្រចៀកឡាយលើបកស្រាយថានាងគ្រាន់តែជាដៃគូចម្រៀងថ្មីតែប៉ុណ្ណោះ។
ដោយឡែកនៅថ្ងៃទី១ ខែកញ្ញា នាយ ចឺម ក៏បានបង្ហោះរូបភាពជាមួយតារាស្រីម្នាក់ទៀត ដោយលោកបានបញ្ជាក់ថា «តួថ្មីស្អាតអត់បងប្អូន? (MVថ្មីចឺម)ហាមជេរ»។ និងថ្ងៃទី៣ ក្រោយពីអ្នកនាង សុខឃីម ប្រកាសបែកគ្នាជាសាធារណៈ នាយ ចឺម បានបង្ហោះរូបភាពមួយសន្លឹកទៀតថា «ឆ្វេងរឺក៏ស្តាំបងប្អូនបទថ្មី (ហាមជេរ)»។
តាមរយៈការបង្ហាញសកម្មភាពបែបនេះរបស់ នាយ ចឺម បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមអាណិតចិត្តដល់អ្នកមេម៉ាយ សេង សុខឃីម ជាខ្លាំង ព្រោះនាងត្រូវស្រក់ទឹកភ្នែកបាត់បង់មនុស្សដែលនាងស្រលាញ់ បង្ហាញការខូចចិត្តរាប់មិនអស់ តែនាងទទួលបានតែការឈឺចាប់ និងភាពមិនអើរពើ ពីតារាចម្រៀង នាយ ចឺម ប៉ុណ្ណោះ៕
សូមបញ្ចេញមតិនៅទីនេះ