អង្គារ , 06 កញ្ញា 2022
Pogba ត្រូវវះកាត់ជង្គង់និងសម្រាកមិនបានលេងរយៈពេលវែង
ក្លិបសេះបង្កង់ Juventus បានចេញមកប្រកាសថា ខ្សែបម្រើ Paul Pogba នឹងត្រូវអវត្តមានលើទីលានរយៈពេលវែងព្រោះតែត្រូវវះកាត់ជង្គង់។
ក្រោយអស់កុងត្រាចាកចេញពីក្លិប Manchester United កីឡាករសញ្ជាតិបារាំងបានត្រឡប់មកចូលរួមជាមួយ Juventus វិញដោយគ្មានតម្លៃខ្លួន។ ប៉ុន្តែគេបានមានបញ្ហារបួសជង្គង់អំឡុងពេលប្រកួត Pre-Season នាពេលកន្លងទៅ។
លោក Massimilani Allegri អ្នកចាត់ការរបស់ Juventus បានបញ្ជាក់ថា Pogba នឹងសម្រាករហូតដល់ខែមករា។ និយាយប្រាប់កាលពីពេលថ្មីៗ Allegri ថា Pogba បានមកហាត់ជាលើកទីពីរកាលពីថ្ងៃច័ន្ទ តែក៏សម្រាកទៅវិញ និងសម្រេចថាត្រូវវះកាត់ជង្គង់។ លោកនឹងឲ្យគេត្រឡប់មកប្រកួតវិញនៅខែមករាឆ្នាំ២០២៣។
នេះមានន័យថា Pogba អាចនឹងមិនបានបង្ហាញខ្លួនឲ្យជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍ World Cup នាប្រទេសកាតា ដែលនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែ វិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែ ធ្នូ៕
សូមបញ្ចេញមតិនៅទីនេះ