កីឡាករចំណូលថ្មី Arthur អាចនឹងបង្ហាញខ្លួនប្រកួតដំបូងឲ្យ Liverpool យប់នេះ
(បាល់ទាត់)៖ Liverpool នឹងលេងដោយគ្មានប្រធានក្រុមកំពុងរបួស Jordan Henderson សម្រាប់ការប្រកួតបើកឆាក Champions League ពូល A ទល់នឹង Napoli យប់នេះ។
Fabio Carvalho, Curtis Jones, Naby Keita និង Alex Oxlade-Chamberlain សុទ្ធតែមិនបានបង្ហាញខ្លួនប្រកួតឲ្យហង្សក្រហម។ យ៉ាងណាមិញ ខ្សែបម្រើ Thiago Alcantara គ្រោងនឹងបង្ហាញខ្លួនជាលើកដំបូង ក្រោយសម្រាកអស់មួយខែ។
បញ្ហារបួសខ្សែបម្រើច្រើនពេក នៅថ្ងៃដោះដូរកីឡាករចុងក្រោយ Liverpool បានសម្រេចចិត្តខ្ចីជើង Arthur Melo ពីក្លិប Juventus។ កីឡាករវ័យ២៦ឆ្នាំអាចនឹងបង្ហាញខ្លួនប្រកួតដំបូងឲ្យ Liverpool ទល់នឹង Napoli នៅក្នុងកីឡដ្ឋាន Stadio Diego Armando Maradona។
លោក Jurgen Klopp បាននិយាយថា ពេលនេះ Arthur ត្រូវការបាល់ទាត់និងហ្វឹកហាត់ពិសេស។ សួរថាតើគេអាចលេងបានច្រើននាទីទេ? ពិតណាស់បាន។ តើគេអាចលេងពេញម៉ោងទេ? គឺមិនបានទេ ព្រោះគេត្រូវការភាពស៊ាំក្នុងការប្រកួតនីមួយៗ។ គេបានលះបង់គ្រប់យ៉ាងគ្រប់ការហ្វឹកហាត់។ ក្រុមត្រូវតែយកចិត្តទុកដាក់លើគេ ហើយបន្ទាប់មកនឹងឃើញពេលណាដែលអាចប្រើការគេបាន៕
សូមបញ្ចេញមតិនៅទីនេះ