ទាំងឈុត U19 និងឈុតធំ របស់ក្រុម Dinamo Zagreb បំបាក់តោខៀវ Chelsea នៅក្របខណ្ឌ UCL
ក្រុមបាល់ទាត់ Dinamo Zagreb របស់ប្រទេសក្រូអាច ក្រោមការដឹកនាំរបស់លោក Ante Čačić បានយកឈ្នះតោខៀវ Chelsea ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Stadion Maksimir វគ្គជម្រុះពូល E ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Champions League 2022–23។
ខាងក្រោមជាលទ្ធផលរបស់ក្រុម Dinamo Zagreb ទាំងឈុត U19 និងឈុតធំ៖
– ឈុតធំ Dinamo Zagreb ១-០ Chelsea
– ឈុត U19 Chelsea ២-៤ Dinamo Zagreb។
គួរដឹងផងដែរក្លិបតោខៀវ Chelsea ដែលមានលោក Todd Boehly ជាម្ចាស់ក្លិបបានចំណាយទឹកប្រាក់ប្រមាណ ២៥១លានផោន ច្រើនជាងគេនៅក្នុងលីគអង់គ្លេស Premier League 2022-23 នៃទីផ្សារដោះដូររដូវក្តៅនេះមានដូចជា៖
– Raheem Sterling ផ្ទេរពី Manchester City ក្នុងតម្លៃ ៥០លានផោន
– Kalidou Koulibaly ផ្ទេរពី Napoli ក្នុងតម្លៃ ៣៣លានផោន
– Marc Cucurella ផ្ទេរពី Brighton ក្នុងតម្លៃ ៦០លានផោន
– Cesare Casadei ផ្ទេរពី Inter Milan ក្នុងតម្លៃ១២លានផោន
– Carney Chukwuemeka ផ្ទេរពី Aston Villa ក្នុងតម្លៃ ២០លានផោន
– Wesley Fofana ផ្ទេរពី Leicester City ក្នុងតម្លៃ ៧០លានផោន៕
សូមបញ្ចេញមតិនៅទីនេះ