ពុធ , 07 កញ្ញា 2022
ផេន ខេត អស់ពីខកស្នេហ៍ មកជួបបញ្ហាសុខភាពធ្ងន់ទាក់ទងនឹងការកែភេទ
តារាសម្តែងនិងកំប្លែង ភេទទី៣ ផេន ខេត ដែលមហាជនស្គាល់ថាជាសិល្បករមួយរូប ដែលមានភាពកំប្លុកកំប្លែង ផ្តល់ទស្សនីយ៍ភាពកម្សាន្តសប្បាយរីករាយជូនមហាជន។ ប៉ុន្តែនៅពីក្រោយភាពសប្បាយរីករាយរបស់តារាកំប្លែងរូបនេះ ដែលទស្សនិកជនឃើញ នាងជួបផលវិបាកយ៉ាងច្រើន ទាំងបំណុលរាប់ម៉ឺនដុល្លារ ទាំងរឿងស្នេហាមិនសមបំណង ថែមទាំងឈឺចូលពេទ្យជារឿយៗ ហើយថ្មីៗនេះ ផេន ខេត បានបង្ហោះសារជាថ្មីថាឈឺធ្ងន់ ទាក់ទងនឹងការកែភេទរបស់នាង។
ផេន ខេត បង្ហោះសារនៅល្ងាចថ្ងៃទី៧ ខែកញ្ញា នេះថា «សូមផ្ដាំទៅបងប្អូនភេទទីបីទាំងអស់គ្នាអ្នកដែលគាត់កែភេទចាប់ពី ៥ ទៅ ៦ ឆ្នាំ សូមកុំភ្លេចទៅឆែកសុខភាពផង។ កុំឱ្យដូចខ្ញុំ ពេលឈឺតិចតួចទុក គិតថាមិនអី តែដល់ពេលធ្ងន់ទើបដឹង។ (សូមពាក្យជូនពរនឹងកំលាំងចិត្តម្នាក់មួយ មើលបងប្អូន)»។
បន្ទាប់ពីបង្ហោះសារផ្តាំផ្ញើ ពីទុក្ខលំបាកនៃការកែភេទនេះហើយ អ្នកគាំទ្រក៏បានចូលទៅខំមិនលើកទឹកចិត្តនាងគ្រប់គ្នា ឱ្យនាងឆាប់ជាស្បះស្បើយពីជំងឺ ព្រោះតារាសម្តែង ផេន ខេត ជួបបញ្ហា លំបាកមិនចេះចប់អស់ពីរឿងមួយចូលរឿងមួយ មានទុក្ខមិនស្រាកស្រាន្ត៕
សូមបញ្ចេញមតិនៅទីនេះ