ពុធ , 07 កញ្ញា 2022
Henry ថា Mbappe ល្អជាង Haaland ព្រោះហេតុផលទាំងនេះ
លោក Thierry Henry បាននិយាយថា លោកនឹងជ្រើសរើស Kylian Mbappe ចូលក្រុមរបស់ខ្លួនជំនួស Erling Haaland ដោយសារតែមើលឃើញចំណុចល្អមួយចំនួន។
Haaland រកបាន២គ្រាប់ម្នាក់ឯង ខណៈ Phil Foden និង Ruben Dias ធ្វើបានម្នាក់មួយគ្រាប់ក្នុងជំនួប Manchester City យកឈ្នះ Sevilla ៤-០។ មិនចាញ់គ្នាឡើយ Mbappe ក៏ធ្វើបាន២គ្រាប់ដូច Haaland ដែរ ជួយ PSG យកឈ្នះ Juventus ២-១ ក្នុងការប្រកួតបើកឆាក UCL។
យ៉ាងណាមិញ តាមមតិរបស់លោក Henry យល់ឃើញថាមិត្តរួមជាតិបារាំង Mbappe ល្អជាង Haaland ត្បិតកីឡាករសញ្ជាតិន័រវែសរកបានដល់១២គ្រាប់ក្នុងការបង្ហាញខ្លួន៧ប្រកួតដំបូងឲ្យ City ក៏ដោយ។
និយាយប្រាប់សារព័ត៌មាន CBS អតីតអ្នកចាត់ការរបស់ក្លិប Monaco ថា Mbappe អាចបង្កើតឱកាសនិងបញ្ចប់ទី។ Haaland មិនអាចបង្កើតឱកាសបានទេ ចេះតែបញ្ចប់ទីប៉ុណ្ណោះ។ Mbappe អាចលេងបានទាំងប្រយុទ្ធខាងឆ្វេងនិងស្ដាំ ហើយប្រយុទ្ធកណ្ដាលក៏លេងបាន។ ចំណែក Haaland បានតែប្រយុទ្ធកណ្ដាលតែមួយគត់៕
សូមបញ្ចេញមតិនៅទីនេះ