ព្រហស្បតិ៍ , 08 កញ្ញា 2022
ងិន ម៉ារ៉ាឌី ចេញសារប្រតិកម្មខ្លាំងៗ ក្រោយពេល ភិទិ និយាយថា ពន្លឺ ស្រឡាញ់ភេទដូចគ្នា ជាសាធារណៈ
កញ្ញា ងិន ម៉ារីឌី ជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១ បានបង្ហោះសារទាំងយប់ ទោះខ្លួនកំពុងបំពេញបេសកកម្មនៅប្រទេស វៀតណាម បន្ទាប់ពីមានរឿង ប្រទូសសារ៉ាយពាក្យសម្តី អ្នកយកការស្រលាញ់ភេទដូចគ្នា និយាយលេងសើច នៅតាមសាធារណៈ ដែលរឿងនេះនៅតែកើតមានទោះជិតឈានចូលឆ្នាំ២០២៣ ហើយក្តី ខណៈនាងក៏បានសំណូមពរឱ្យអ្នកមួយចំនួន គួរគោរពសិទ្ធិមនុស្ស និងឱ្យតម្លៃអ្នកដទៃ ជាពិសេស អ្នកស្រលាញ់ភេទដូចគ្នា ។
កញ្ញា ងិន ម៉ារ៉ាឌី គឺជាសិល្បៈការិនីល្បីឈ្មោះមួយរូប ហើយនាងក៏ធ្លាប់តំណាង ប្រទេសកម្ពុជា ចូលរួមប្រកួតកម្មវិធី បវរកញ្ញាចក្រវាល (Miss universe )2021 នៅលើទឹកដីប្រទេស អ៊ីស្រាអែល នាពេលកន្លងមកដែរ។ មិនត្រឹមតែប៉ុណ្ណោះ មហាជនក៏បានស្គាល់នាងថា គឺជាបវរកញ្ញា មួយរូបដែលតស៊ូប្រឆាំងមតិ «អ្នករើសអើងស្រលាញ់ភេទដូចគ្នា»។
ទន្ទឹមនឹងនេះ កញ្ញា ម៉ារ៉ាឌី បានបង្ហោះសារយ៉ាងចាក់ដោតមួយនៅយប់ថ្ងៃទី៧ ខែកញ្ញា ទោះមិនបង្ហាញឈឈ្មោះថាជាអ្នកណា ប៉ុន្តែទស្សនិកគិតថា នាងចង់សម្តៅ រឿងដែលបានកើតឡើងថ្មីៗនេះ បន្ទាប់ពីមហាជនរិះគន់ទៅកាន់ ថុល សុភិទិ ដែលបាននិយាយទៅកាន់ ស៊ឹម ច័ន្ទពន្លឺថា លោក ពន្លឺ ជាមនុស្សស្រលាញ់ភេទដូចគ្នា នៅកណ្តាលកម្មវិធីដែលមនុស្សកុះករ ទោះបីជា ភិទិ លេងសើចក្តី ប៉ុន្តែរឿងនេះបង្កទៅជាការមិនពេញចិត្ត ពីសំណាក់មហាជនមួយចំនួន ជាពិសេស អ្នកដែលគាត់ស្រលាញ់ភេទដូចគ្នា ព្រោះពាក្យនេះ វាប៉ះពាល់ផ្លូវចិត្ត ទោះក្នុងន័យបង្អប់លេងសើចក៏ដោយ។
តារាស្រីរូបនេះបានសរសេរបង្ហោះថា «នៅយុគសម័យ២០២២ ជិតចូលដល់២០២៣ ទៅហើយ ការស្រឡាញ់ភេទដូចគ្នានៅតែត្រូវបានគេប្រើជាការប្រមាថ រឺលេងសើចនៅទីសាធារណៈ ពេលខ្លះការលេងសើចត្រឹមតែ ២-៣ម៉ាត់របស់អ្នកអាចធ្វើឱ្យគេឈឺចាប់ ខ្មាសគេនៅកណ្តាលមនុស្សជាច្រើន»។
កញ្ញា ម៉ារ៉ាឌី បន្តទៀតថា «អ្នកគួរតែរៀនគោរពសិទ្ធិមនុស្ស , អោយតម្លៃមនុស្សជុំវិញខ្លួន រឺស្គាល់អំពីសុជីវធម៌ , ទីតាំងដែលអ្នកចង់លេងសើចទៅកាន់នរណាម្នាក់។
ការស្រលាញ់ភេទដូចគ្នា មិនមែនជាការដែលនរណាម្នាក់ត្រូវលើកយកមកជាការលេងសើចនោះទេ! ត្រូវចេះគោរព និងគិតពិចារណា»។
ភ្ជាប់ជាមួយខ្លឹមសារខាងលើ កញ្ញា ម៉ារ៉ាឌី ក៏បានលើកឡើងថា នេះជាការបញ្ចេញ មតិរបស់នាង ទោះអ្នកមួយចំនួនពេញចិត្តនិងមិនពេញចិត្តនាងក្តី៕
សូមបញ្ចេញមតិនៅទីនេះ