×

នគរបាលជាតិ ត្រៀមប៉ះ បឹងកេត ក្នុងជំនួបមិត្តភាព​នៅ​ទឹកដីខេត្ត​ព្រះសីហនុ

(បាល់ទាត់) ៖ការប្រកួតមិត្តភាពរវាងក្លិបបាល់ទាត់នគរបាលជាតិ ប្រកួតជាមួយ ក្លិបបាល់ទាត់បឹងកេត នៅក្នុងទឹកដីក្រុងព្រះសីហនុ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៣:០០រសៀល ក្នុងទីលានវិទ្យាល័យសម្តេចឪ ខេត្តព្រះសីហនុ។

នេះគឺដំណើរទស្សនកិច្ចទៅកាន់ខេត្តព្រះសីហនុ របស់ក្លិបបាល់ទាត់បឹងកេត រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។ ហើយនៅចុងសប្ដាហ៍នេះក្លិបបាល់ទាត់បឹងកេត រួមជាមួយ យុវជនបរិស្ថាន និងសហភាពសហព័ន្ធយុវជនកម្ពុជា នឹងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ក្នុងយុទ្ធនាការចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងខេត្ត រួមជាមួយនឹងកម្មវិធីអប់រំស្ដីពីបរិស្ថាន ការបង្ហាត់បង្ហាញនិងចែករំលែកចំណេះដឹងបាល់ទាត់ដល់ប្អូនៗកុមារ  ការប្រកួតមិត្តភាព និងកិច្ចការងារសង្គមដ៏ចាំបាច់ជាច្រើនទៀត។

ទស្សនកិច្ច​ដ៏​អស្ចារ្យមួយនេះ នឹងមានកម្មវិធីពិសេសៗដូចជា ស្តាប់បទបង្ហាញស្តីពី ការគ្រប់គ្រងធនធានធម្មជាតិនៅតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ដោយតំណាងមន្ទីរបរិស្ថាន ព្រមទាំង វឌ្ឍនភាពនៃការអភិវឌ្ឍ និងចក្ខុវិស័យប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ថែមទៀតផង។

ជារួមដំណើរទស្សនកិច្ចនេះ នឹង​ឆ្លុះបញ្ចាំងឱ្យឃើញពីការស្វែងយល់​ពីគ្នាទៅវិញទៅមក អំពី​សក្តានុពល​ ការអភិវឌ្ឍ ការអភិរក្សធនធានធម្មជាតិ ក៏ដូចជាអំពី​ចំណេះដឹងបាល់ទាត់ តាមរយៈក្លិបបាល់ទាត់បឹងកេត និងខេត្ត ព្រះសីហនុ៕

សូមបញ្ចេញមតិនៅទីនេះ




សូមគោរពទៅតាម គោលការណ៍មួយនេះ


អត្ថបទទាក់ទង

ទីបំផុត! បែកធ្លាយមូលហេតុ Ronaldo ចែកផ្លូវជាមួយភ្នាក់ងារលោក Jorge Mendes

កាលពីដើមខែមករា Cristiano Ronaldo និងភ្នាក់ងារគឺលោក Jorge Mendes បានសម្រេចចែកផ្លូវគ្នា ដោយសារការមិនចុះសម្រុងគ្នាលើទិសដៅថ្មីរបស់ CR7 ខណៈមូលហេតុនៃការចែកផ្លូវនោះ មិនបានទម្លាយឲ្យដឹងច្បាស់នោះទេ។ ក៏ប៉ុន្តែពេលនេះអ្វីៗកាន់តែច្បាស់នៅពេលដែលកាសែត El Mundo បានសរសេរថា កីឡាករវ័យ ៣៧ឆ្នាំ Ronaldo បានផ្ញើ "ឱសានវាទ" ទៅ លោក Mendes ជាមួយនឹងខ្លឹមសារថា "ផ្តល់ឲ្យខ្ញុំទៅ Chelsea ឬ Bayern ឬយើងឈប់នៅទីនេះ!"។ ដូច្នេះមានន័យថា ការចែកផ្លូវរបស់ពួកគេទាំងពីរ គឺដោយសារមូលហេតុនេះ។ ជាការពិតណាស់ ថ្វីដ្បិតតែមានទេពកោសល្យ និងកេរ្តិ៍ឈ្មោះក៏ដោយ ក៏ភ្នាក់ងារដ៏ល្បីមួយនេះ មិនអាចធ្វើឲ្យ Ronaldo ពេញចិត្តឡើយ។ លោក Mendes ជឿជាក់ថា មានតែ Al-Nassr ទេ ដែលអាចបំពេញតម្រូវការប្រាក់ខែរបស់ Ronaldo ខណៈដែលខ្សែប្រយុទ្ធវ័យ 37 ឆ្នាំខ្លួនឯង នៅតែមានទំនុកចិត្តថា ខ្លួននៅតែទាក់ទាញក្លឹបធំៗជាច្រើននៅអឺរ៉ុប។ គួររម្លឹកថា លោក Mendes គឺជាភ្នាក់ងាររបស់ Ronaldo តាំងពីចាកពីចេញ Sporting Lisbon ទៅចូលរួមជាមួយ Man United ក្នុងឆ្នាំ ២០០៣ ដោយបានរួមចំណែក យ៉ាងច្រើនដល់ការចរចាកិច្ចសន្យារបស់ CR7៕
ពុធ , 25 មករា 2023 16 អ្នកទស្សនា 4 ថ្ងៃកន្លងទៅ

មនុស្ស៨នាក់ត្រូវចាប់ខ្លួន បន្ទាប់ពីអបអរជ័យជម្នះរបស់ Arsenal លើ Man United ៣-២ ដោយគ្មានការអនុញ្ញាត

យោងតាម BBC បានចុះផ្សាយថា មានអ្នកគាំទ្រក្រុមកាំភ្លើងធំ Arsenal ៨នាក់ ត្រូវបានចាប់ខ្លួននៅទីក្រុង Jinja នៃប្រទេសអ៊ូហ្គង់ដា បន្ទាប់ពីអបអរជ័យជម្នះ ៣-២ របស់ក្លិបលើក្រុម Manchester United ក្នុងក្របខ័ណ្ឌ English Premier League កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។ អ្នកគាំទ្រមួយក្រុម បានពាក់អាវ Arsenal ហើយកាន់ពានជានិមិត្តរូប ខណៈប៉ូលិសបាននិយាយថា ពួកគេមិនមានការអនុញ្ញាតឲ្យធ្វើពិធីដង្ហែ ដែលជាបទល្មើសសណ្ដាប់ធ្នាប់សាធារណៈ។ អ្នកគាំទ្រក្រុមកាំភ្លើងធំ បានធ្វើដំណើរតាមក្បួនរថយន្តចំនួន ៥ គ្រឿង កាលពីព្រឹកថ្ងៃច័ន្ទ នៅពេលដែលពួកគេត្រូវបានរារាំង ដោយប៉ូលិស។ ម្នាក់ក្នុងចំណោមពួកគេ បានកាន់ពានដែលពួកគេបានទិញនៅហាងក្នុងស្រុកមួយ។ អ្នកគាំទ្រម្នាក់ទៀត ឈ្មោះ Baker Kasule ត្រូវបានដកស្រង់សម្ដីដោយគេហទំព័រព័ត៌មាន Daily Monitor ក្នុងស្រុកថា៖« ខ្ញុំមិនដឹងថា យើងបានធ្វើអ្វីខុសនោះទេ ប៉ុន្តែយើងគ្រាន់តែអបអរជ័យជម្នះរបស់យើងលើគូប្រជែង Manchester United»។ ជ័យជំនះលើក្រុមបិសាចក្រហម បានផ្ដល់ឲ្យក្រុមកាំភ្លើងធំ មាន៥០ពិន្ទុ ឈរកំពូលតារាង ដោយផ្ដល់ក្ដីសង្ឃឹមដល់អ្នកគាំទ្រជុំវិញពិភពលោក ថា ក្លិបអាចបញ្ចប់ការរង់ចាំរយៈពេល ១៩ឆ្នាំ របស់ខ្លួន ដើម្បីឈ្នះពានរង្វាន់ក្របខ័ណ្ឌ English Premier League៕
ពុធ , 25 មករា 2023 8 អ្នកទស្សនា 4 ថ្ងៃកន្លងទៅ

សមាជិកលីគកំពូលម៉ាឡេស៊ី ត្រៀមប្រកួតមិត្តភាពទល់នឹង ណាហ្គាវើលដ៍ និងភ្នំពេញក្រោន

យោងតាមបញ្ជាក់របស់គេហទំព័រ Smart RSN Stadium នៅព្រឹកថ្ងៃទី២៥ ខែមករា នេះបានឲ្យដឹងថា ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយ Kuching City FC សមាជិកលីគកំពូលម៉ាឡេស៊ី នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ (Close door match – ប្រកួតបិទទ្វារ) ក្នុងកីឡដ្ឋាន Smart RSN។ ខណ:ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ក៏ត្រៀមប្រកួតមិត្តភាពអន្តរជាតិផ្លាស់ប្តូរបច្ចេកទេស ជាមួយក្លិបបាល់ទាត់ Kuching City FC របស់ប្រទេសម៉ាឡេស៊ី ដូចគ្នា នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ នាថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង ៦:៣០នាទីយប់។ គួរដឹងថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកួតស្មើ ១-១ ទល់នឹង ISI ដង្កោសែនជ័យ នៅកីឡដ្ឋាន Smart RSN ក្នុងជំនួបមិត្តភាព៕
ពុធ , 25 មករា 2023 8 អ្នកទស្សនា 5 ថ្ងៃកន្លងទៅ

Casemiro នឹងអវត្តមាន ពេល បិសាចក្រហម ប៉ះ កាំភ្លើងធំ នៅចុងសប្ដាហ៍នេះ

ខ្សែ​បម្រើ​របស់ បិសាចក្រហម Manchester United កីឡាករ Casemiro នឹង​​ត្រូវ​ជាប់​បម្រាម​​សម្រាប់​ការ​ប្រកួត​ថ្ងៃ​អាទិត្យ ​ទល់​នឹង​ក្រុម​នាំ​មុខ​កំពូល​តារាងកាំភ្លើងធំ Arsenal ។​ ការ​ប្រកួត​កាល​ពី​យប់​មិញ United បាន​ប្រកួត​ស្មើ​​គ្នា ​ជាមួយ Crystal Palace ១-១។ គ្រាប់​បាល់​របស់​បិសាច​ក្រហម ​ធ្វើ​បាន​ដោយ​ខ្សែបម្រើ Bruno Fernandes ខណៈ Michaek Olise ជា​អ្នក​រក​គ្រាប់​ឲ្យ Palace ពីការស៊ុត Free Kick យ៉ាងអស្ចារ្យ។ យ៉ាងណាមិញ ប្រកួត​នេះ ខ្សែ​បម្រើ Casemiro ទទួល​បាន​កាត​​លឿង​ ដែល​ជា​កាត​ទី​៥​របស់​គេ ​ក្នុង​រដូវ​កាល​នេះ​ ដូច្នេះ​ត្រូវ​ជាប់​បម្រាប​មួយ​ប្រកួត​ សម្រាប់​ប្រកួត​បន្ទាប់។ នេះ​មាន​ន័យ​ថា Casemiro នឹង​មិន​មាន​វត្តមាន ពេល United ប៉ះ Arsenal នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ។ បែប​នេះ​ក្ដី អ្នក​ចាត់​ការ​របស់ Man Utd លោក Ten Hag បាន​លើក​ឡើង​ថា៖ "លើក​ចុង​ក្រោយ​​ពួក​យើង​ឈ្នះ​ពួក​គេ (Arsenal) ដោយ​គ្មាន Casemiro។ ពេល​នេះ ពួក​យើង​​ត្រូវ​តែ​ធ្វើ​ដូច​គ្នា"។ Arsenal បច្ចុប្បន្ន​​​គម្លាត​៨​ពិន្ទុ​ ឈរ​លើ​កំពូល​តារាង ​​ចាញ់​តែ​ម្ដង​គត់​នៅ Premier League ក្រោយ​ថ្វី​ជើង United ៣-១ កាល​ពី​ខែ​កញ្ញា។ សម្រាប់ United កំពុង​ស្ថិត​នៅ​លេខ​៣ មាន​៣៩​ពិន្ទុ​ស្មើ​គ្នា​ ជាមួយ​ក្រុម​លេខ​ពីរ Man City៕ ​​
ព្រហស្បតិ៍ , 19 មករា 2023 79 អ្នកទស្សនា 11 ថ្ងៃកន្លងទៅ

Inter បំបាក់ AC Milan លើកពាន Italian Super Cup លើទឹកដីអារ៉ាប៊ីសាអ៊ូឌីត

(អន្តរជាតិ)៖ ក្លិប Inter Milan បាន​យក​ឈ្នះ​ក្លិប AC Milan ក្នុងលទ្ធផល ៣-០ លើក​ពាន Italian Super Cup លើ​ទឹក​ដី​អារ៉ាប៊ីសាអ៊ូឌីត ​កាល​ពី​យប់ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣នេះ​។ ក្នុង​ការ​ប្រកួតយប់មិញនេះ​ ខ្សែ​បម្រើ Federico Dimarco ជា​អ្នក​រក​បាន​គ្រាប់​ដំបូង​ឲ្យ Inter ក្រោយ​លេង​បាន​១០​នាទី ពេល Nicolo Barella ជា​អ្នក​បញ្ជូន​ឲ្យ។ អ្នក​ចាំ​ទី​របស់ Inter  កីឡាករ Andre Onana បាន​សង្គ្រោះ​បាល់​យ៉ាង​អស្ចារ្យ​ ពី​ការ​ប៉ុនប៉ង​​របស់​កីឡាករ Rafael Leao មុន​ពេល Dzeko ធ្វើ​បាន​គ្រាប់​ទី​២​ ឲ្យ ​Inter នៅនាទី២១ បញ្ជប់តង់ទី២ Inter Milan ២-០ AC Milan ។ លុះចូលដល់តង់ទីពីរ នាទី​៧៧ ​ខ្សែ​ប្រយុទ្ធ Lautaro Martinez ធ្វើ​បាន​គ្រាប់​ទី​៣​ ជូន Inter ដែល​ជា​គ្រាប់​ចុង​ក្រោយ​ជួយ​ក្រុម​ឈ្នះ AC Milan ៣-០។ នេះ​ជា​​លើក​ដំបូង ​​ដែល Inter អាច​យក​ឈ្នះ AC Milan នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន Cup ក្នុង​ប្រទេស​អ៊ីតាលី បន្ទាប់​ពី​ធ្លាប់​ចាញ់​នៅ Coppa Italia នៅ​ឆ្នាំ​​១៩៧៧ និង Italian Super Cup ឆ្នាំ​២០១១៕
ព្រហស្បតិ៍ , 19 មករា 2023 47 អ្នកទស្សនា 11 ថ្ងៃកន្លងទៅ

អត្ថបទពេញនិយម

អត្ថបទថ្មី