ពាក្យមួយឃ្លារបស់ ថុល សុភិទិ ទៅកាន់ ស៊ឹម ច័ន្ទពន្លឺ មហាជនកំពុងរិះគន់ ជាពិសេស «អ្នកស្រលាញ់ភេទដូចគ្នា»
មហាជន និងអ្នកស្រលាញ់ភេទដូចគ្នា កំពុងបង្ហាញក្តីមិនពេញចិត្តយ៉ាងខ្លាំងទៅលើ តារាចម្រៀងទើបរះ ថុល សុភិទិ បន្ទាប់ពីលោកប្រើពាក្យសម្តីលេងសើច មិនសមរម្យទៅកាន់ ស៊ឹម ច័ន្ទពន្លឺ ថាលោក «ស្រលាញ់មនុស្សប្រុស» ដែលពាក្យមួយឃ្លានេះបានក្លាយជាប្រធានបទក្តៅគគុកលើបណ្តាញសង្គម បន្ទាប់ពីកំពូលជើងខ្លាំងទាំង៤រូប ជុំគ្នាជាមួយអ្នកគាំទ្រ ក្នុងកម្មវិធីកម្សាន្តមួយ។
លោក ថុល សុភិទិ ដែលជាបេក្ខជនជើងខ្លាំងប្រចាំកម្មវិធី Cambodian Idol រដូវកាល ទី៤ ដែលមហាជនបានផ្តោតទៅលើសកម្មភាពលោកជាបន្តបន្ទាប់ ខណៈរូបលោកក៏រងពាក្យរិះគន់យ៉ាងសន្ធឹក និងមានរឿងអាស្រូវយ៉ាងច្រើនស្របពេលដែលរូបគេទទួលបានការស្រលាញ់ពីអ្នកគាំទ្រមិត្តៗយុវវ័យ។
រឿងអាស្រូវកន្លងមកទើបតែបញ្ចប់ ស្រាប់តែនៅយប់ថ្ងៃទី៧ ខែកញ្ញា ថុល សុភិទិ ក៏ចាប់ផ្តើមរងការរិះគន់ម្តងទៀត ពេលលោកចូលរួមកម្មវិធីកម្សាន្តរបស់ស្រាបៀគ្រុឌ ជាមួយលោក លីម តិចម៉េង, ស៊ឹម ច័ន្ទពន្លឺ និង នាង ដាវីន ហើយអ្នកទាំង៤ ត្រូវអង្គុយឆ្លើយសំណួរពីពិធីការិនីកញ្ញា ថន លក្ខិណា រឿងជាច្រើនរបស់ Top 4 ដែលបង្កឱ្យអ្នកទាំង៤ចំអន់គ្នាទៅវិញទៅមកជាច្រើន។ ទោះយ៉ាងណា ពាក្យសម្តី លេងសើចរបស់ ភិទិ ទៅកាន់ ស៊ឹម ច័ន្ទពន្លឺ ថា «ខ្ញុំដឹងថាបងឯងស្រលាញ់ប្រុសហើយមិនបាច់បញ្ជាក់ទេ ...» រួច ភិទី ក៏បានសួរទៅកាន់អ្នកចូលរួមថា «មែនអត់បងប្អូនស្រលាញ់ប្រុសមែនអត់?»។
ការដែល សុភិទិ បញ្ចេញពាក្យសម្តីលេងសើចបែបនេះជាសាធារណៈដែលអ្នក មានអ្នកទស្សនាផ្ទាល់ជាច្រើននាក់ រួមទាំងមានអ្នកទស្សនាផ្សាយផ្ទាល់ជាច្រើននាក់ រួចមកក៏ធ្វើឱ្យមហាជនរិះគន់ ភិទិ ម្តងទៀត ព្រោះពាក្យសម្តីបែបនេះ ទោះក្នុងន័យលេង សើចក៏ប៉ះពាល់ដល់អារម្មណ៍ម្ខាងទៀតដែរ។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញ យោបល់ថា «លេងសើចបែប ដើម្បីចង់តែឈ្នះ តែលើសពិតមែន !» , «អ្នកឆ្លងកាត់ទើបយល់អារម្មណ៍នឹង» , «ពាក្យនិងវាធ្ងន់ណាស់», «ពិតជាស័ក្តិសមណាស់ដែលគាត់មិនមែនជាម្ចាស់ពាន ចរិតគាត់ពីដើមមិច គឺមិនកែទេ អ្វីមិនគួរនិយាយនិងគួរនិយាយ» , «មិនដែលគិតថានឹងលឺពាក្យចេញពីមាត់បង ទិ ហេតុអ្វី», «ពេលខ្លះមិត្តភក្តិខ្លួនឯងនិយាយលេងសើច យើងក៏អន់ចិត្តដែរ ចុះគាត់និយាយបែបនេះនៅកណ្ដាហ្វូងមនុស្សជាច្រើន គិតតាមការគួរតើគាត់ មានអារម្មណ៍បែបមិច», «ស្រលាញ់ប្រុសខុសមែន»៕
សូមបញ្ចេញមតិនៅទីនេះ