ព្រហស្បតិ៍ , 08 កញ្ញា 2022
ឡេង សីហា ប្អូនប្រុសបង្កើត ឡេង ណូរ៉ា តស៊ូក្នុងមណ្ឌលកុមារកំព្រាជិត៥ឆ្នាំ ពេលនេះបានផ្លែផ្កាបណ្ដើរៗ
ឡេង ស៊ីហា ដែលជាប្អូនប្រុសបង្កើតរបស់ ឡេង ណូរ៉ា បានតស៊ូរស់នៅក្នុងមណ្ឌលកុមារកំព្រាជិត៥ឆ្នាំ រហូតមកដល់ពេលនេះទទួលបានផ្លែផ្កាបណ្ដើរៗហើយ។
យុវជនដែលមានឪពុកជាជនជាតិហ្គាណាខាងបានបង្ហើបប្រាប់មកកាន់ Lee News ថា ព្រោះតែជីវភាពលំបាកទើបត្រូវរស់នៅក្នុងមណ្ឌលកុមារកំព្រា មួយវិញទៀតក៏ព្រោះឪពុករបស់បានលាចាកលោកទៅតាំងពីខ្លួននៅតូចៗមកម្ល៉េះ។ បច្ចុប្បន្ន សីហា កំពុងហ្វឹកហាត់បាល់ទាត់នៅឈុតយុវជនក្រោមអាយុ១៨ឆ្នាំរបស់ ISI ដង្កោសែនជ័យ ដែលនេះអាចចាត់ទុកថា វាជាផ្លែផ្កានៃការខិតខំប្រឹងប្រែងមួយរបស់គេបន្ទាប់ពីតស៊ូការលំបាកអស់ជាច្រើនឆ្នាំ ដើម្បីប្រឆាំងវាសនា។
យុវជនដដែលបានលើកឡើងទៀតថា គេមិនដែលត្អូញត្អែរជាមួយការលំបាកនៃការរស់ក្នុងនាមជាក្មេងកំព្រា ឬជាក្មេងដែលរស់នៅក្នុងមណ្ឌលប្រាប់ជនណាម្នាក់ឡើយ។ ផ្ទុយទៅវិញគេមានតែប្រើជីវិតតស៊ូរៀន និងលេងបាល់តែប៉ុណ្ណោះ។ យ៉ាងណាក្រោយការខិតខំប្រឹងប្រែងធ្វើឲ្យជីវិតទទួលបានផ្លែផ្កា និងបានចាកចេញពីមណ្ឌលអស់រយៈពេលជិត២ឆ្នាំមកហើយ។
ងាកទៅកាន់គោលដៅជីវិតគេរំពឹងថា ២ឆ្នាំទៀតយ៉ាងយូរ នឹងអាចចូលលេងក្នុងក្រុមធំនៃលីគកំពូលកម្ពុជាឲ្យបាន ដែលនេះជាការតាំងចិត្តមួយ ជាមួយការប្ដេជ្ញាចិត្តនឹងធ្វើឲ្យបានក្នុងនាមជាកូនប្រុស។ គេមើលឃើញថា បច្ចុប្បន្នកម្រិតសមត្ថភាពហាក់នៅស្ទើរច្រើនចំណុចដែលទាមទារឲ្យខ្លួនត្រូវដាក់ចិត្តដាក់កាយបន្តប្រឹងប្រែងលើសមុនពីរដង ដើម្បីអាចឈានទៅកាន់ការសម្រេចគោលដៅជីវិត៕
សូមបញ្ចេញមតិនៅទីនេះ