សុក្រ , 09 កញ្ញា 2022
គោរមៈ ច័ន្ទរាជ្យ សរសើរ អេលីត ប៊ុនតុង ធ្ងន់មួយចប់ធ្វើឲ្យខ្លួនស្ទើរតែបោះបង់ តែដោយសារហេតុផល១ទើបប្រកួតរហូតចប់
ទំពាំងល្អវ័យក្មេង គោរមៈ ច័ន្ទរាជ្យ បានសរសើរ អេលីត ប៊ុនតុង ថាជាកីឡាករដែលវាយចេញធ្ងន់មួយចប់ សឹងតែធ្វើឲ្យខ្លួនបោះបង់ការប្រកួតទាំងពាក់កណ្ដាលទី តែដោយសារតែហេតុសំខាន់មួយទើប តស៊ូប្រកួតរហូតដល់ចប់ សម្រាប់ការប្រកួតនៅសង្វៀន ទទក កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ។
កូនសិស្សលោក ហ៊ុន ច័ន្ទរាជ្យ ខាងលើបានបង្ហើបថា ខ្លួនបានរងរបួសជើងតាំងពីចុងទឹកទី១ ក៏ព្រោះកណ្ដាប់ដៃ និងទម្ងន់ជើងរបស់ អេលីត ប៊ុនតុង ធ្ងន់មិនធម្មតា រហូតពេលខ្លះសឹងតែសុំអាជ្ញាកណ្ដាលឈប់ទៅហើយ។ ប៉ុន្តែដោយសារតែដឹងថា ប្របើឈ្នះការប្រកួតមួយនេះ ខ្លួននឹងបានឱកាសបានប្រកួតជាលក្ខណៈអន្តរជាតិ ដែលរៀបចំឡើងដោយស្ថានីយខាងលើ ទើបមិនព្រមបោះបង់ការប្រកួតឡើយ ហើយប្រឹងវ៉ៃទាំងឈឺ រហូតតស៊ូបានសម្រេចយកឈ្នះដៃគូដោយពិន្ទុ។
ក្រោយបានជ័យជម្នះនេះ គោរមៈ បានប្ដេជ្ញាចិត្តថា នឹងបង្កើនការហ្វឹកហាត់ទ្វេដង ដើម្បីត្រៀមខ្លួនការប្រកួតអន្តរជាតិ ព្រោះខ្លួនគិតថា វាជាឱកាសបានបង្ហាញសមត្ថភាពដែលខ្លួនមាន ដល់មហាជនបានឃើញ។ កន្លងមក គោរៈ ច័ន្ទរាជ្យ ក៏ធ្លាប់បានចេញទៅប្រកួតនៅប្រទេសថៃបានចំនួន ២ លើករួចមកហើយ ដោយក្នុងនោះឈ្នះ១លើក និងចាញ់១ លើក អ្វីដែលពិសេសនោះការឈ្នះរបស់គេគឺទទួលបានខ្សែក្រវាត់មកពីប្រទេសថៃមួយថែមទៀតផង៕
សូមបញ្ចេញមតិនៅទីនេះ