ផ្អើលទាំងយប់! ក្លឹបទាំង ២០ នៅ Premier League បានប្ដូរ Logo ពណ៌សខ្មៅ ដោយសារមូលហេតុនេះ
(បាល់ទាត់)៖ ក្លឹបទាំង២០ នៅ Premier League បានប្ដូរ Logo ពណ៌សខ្មៅ ដើម្បីជាការគោរពវិញ្ញាណក្ខន្ធព្រះនាងម្ចាស់ក្សត្រី Elizabeth II បន្ទាប់ពីការសោយទីវង្គត់របស់ព្រះនាងក្នុងព្រះជន្ម ៩៦ព្រះវស្សា កាលពីរសៀលថ្ងៃព្រហស្បតិ៍។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយបន្ទាប់ពីម៉ោង 12:30 នាទីយប់ វិមាន Buckingham បាននិយាយថា៖ “ព្រះមហាក្សត្រិយានី Elizabeth II បានសោយទិវង្គត នៅ Balmoral”។
បន្ទាប់ពីមានការបញ្ជាក់អំពីដំណឹងដ៏ក្រៀមក្រំនេះ ក្លឹបនៅ Premier League ទាំងអស់ បានសម្តែងការគោរពចំពោះព្រះមហាក្សត្រ ដែលកាន់អំណាចយូរបំផុតរបស់ចក្រភពអង់គ្លេស ដោយបានផ្លាស់ប្ដូរ Logo ក្លិបទៅជាពណ៌ស ជាមួយនឹង Background ខ្មៅ។
ជាមួយគ្នានេះ កេហទំព័រផ្លូវការណ៍របស់ Premier League ខ្លួនឯង ក៏បានសរសេរសារថា៖“ Premier League សោកស្ដាយជាខ្លាំង ដែលបានឮការសោយទិវង្គតរបស់ព្រះមហាក្សត្រិយានី Elizabeth II។ ការគិត និងរំលែកទុក្ខរបស់យើងគឺ ជាមួយគ្រួសាររាជវង្ស និងមនុស្សគ្រប់គ្នាជុំវិញពិភពលោក កាន់ទុក្ខចំពោះការបាត់បង់ព្រះនាង”។
គួរបញ្ជាក់ថា ក្នុងការប្រកួតយប់មិញនេះ ជំនួបរវាង Manchester United ជាមួយ Real Sociedad ក៏មានការគោរពវិញ្ញាណក្ខន្ធផងដែរ ដោយកីឡាករទាំងអស់ឈរស្មឹងស្មាតមុនការប្រកួតចាប់ផ្ដើម៕
សូមបញ្ចេញមតិនៅទីនេះ