អស់ការសង្ស័យ! ពេជ្រ ថាណា បង្ហាញមុខគូស្នេហ៍ជានារីក្នុងរង្វង់សិល្បៈ ហើយពោលពាក្យយ៉ាងចាក់ដោត
តារាចម្រៀងក្នុងផលិតកម្មថោន លោក ពេជ្រ ថាណា បានធ្វើឱ្យមហាជនមានមន្ទិលសង្ស័យថាស្រីស្អាតម្នាក់ជាតារាសម្តែងពន្លកថ្មីជាគូស្នេហ៍របស់លោក បន្ទាប់ពីបង្ហោះរូបភាពកន្លងមក ទោះយ៉ាងណា តារាចម្រៀងខាងលើនេះព្រមទម្លាយការពិតជាសាធារណៈ អ្វីដែលមហាជនសង្ស័យនោះគឺជារឿងពិត។ មិនត្រឹមតែប្រាប់ដំណឹងល្អប្រាប់មហាជនតែប៉ុណ្ណោះ តែលោកពោលពាក្យដាក់គូស្នេហ៍យ៉ាងផ្អែមល្ហែម។
លោក ពេជ្រ ថាណា គឺជាតារាចម្រៀងមានឈ្មោះបោះសំឡេងមួយរូប ក្នុងអាជីពសិល្បៈ ពីព្រោះទឹកដមសំនៀងរបស់លោកធ្ងន់ល្អ ស្តាប់ហើយកាន់តែចូលតួបើ សិនជាអត្ថន័យចម្រៀងឈឺចាប់។ ទោះជាមួយរយៈចុងក្រោយនេះលោកពុំមានបទចម្រៀងមួយណាអង្រួនចិត្តអ្នកគាំទ្រ ក្តី ប៉ុន្តែសកម្មភាពជីវិតឯកជនរបស់តារាចម្រៀងនេះ ក៏ត្រូវអ្នកគាំទ្រតាមប្រមាញ់ដូចគ្នា។
តួយ៉ាងនាពេលថ្មីៗនេះ លោក ពេជ្រ ថាណា បានបង្ហោះរូបភាពជាមួយតារាសម្តែងវ័យក្មេងម្នាក់ ធ្វើឱ្យមហាជនដាក់ការសង្ស័យថា តារាស្រីរូបនោះគឺជាគូស្នេហ៍របស់ លោក ថាណា ។ ជុំវិញការសង្ស័យនេះ មិនបង្អង់យូរ តារាចម្រៀង ពេជ្រ ថាណា បានបង្ហាញជាសាធារណៈដោយសរសេររៀបរាប់អត្ថន័យយ៉ាងចាក់ដោត ជាមួយរូបភាពគូស្នេហ៍នៅថ្ងៃទី៩ ខែកញ្ញា នេះថា «អតីតកាល មិនអាចប្រៀបធៀបនិងបច្ចុប្បន្នបានទេ សុភមង្គល និងក្តីសុខ គឺយើង២នាក់ជាអ្នកកំណត់ គ្មានអ្នកណាមកកំណត់ជំនួសយើងបានទេ ភាពច្បាសលាស់ដូចគ្នា ស្មោះត្រង់រវាងគ្នានិងគ្នា មិនក្បត់គ្នា ទើបជីវិតយើងធ្វើអ្វីៗកាន់តែរីកចម្រើន គូជីវិត មិនមែន១ថ្ងៃ មិនមែន១ខែ ហើយក៏មិនមែន១ឆ្នាំ គឺ(១ជីវិត )អរគុណអូនដែលចូលមកក្នុងជីវិតបង»។
ក្រោយបង្ហាញពីម្ចាស់បេះដូងជានារីស្រស់ស្អាតម្នាក់ មិត្តរួមអាជីពសិល្បៈ រួមទាំងមហាជន បានចូលទៅខំមិនអបអរសាទរអ្នកទាំងពីរ ព្រោះមើលទៅអ្នកទាំងពីរពិតជាស័ក្តិសមជាមួយគ្នាណាស់៕
សូមបញ្ចេញមតិនៅទីនេះ