Graham Potter ក្លាយជាអ្នកចាត់ការថ្មី Chelsea បន្ទាប់ពីបណ្តេញ Thomas Tuchel ចេញ
(បាល់ទាត់)៖ ក្លិបតោខៀវ Chelsea បានបញ្ជាក់ថា Graham Potter ជាអ្នកចាត់ការថ្មីរបស់ពួកគេ បន្ទាប់ពីការបណ្តេញលោក Thomas Tuchel ដែលរួមរស់បាន ២០ខែ។
Potter វ័យ 47 ឆ្នាំ បានចាកចេញពី Brighton ដើម្បីចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 5 ឆ្នាំនៅ Stamford Bridge បន្ទាប់ពីក្លិប Brighton បានបើកដៃឱ្យ Chelsea ជួបពិភាក្សាជាមួយអ្នកគ្រប់គ្រងរបស់ពួកគេ។
Potter នឹងទទួលបន្ទុកការប្រកួតដំបូងរបស់លោក ក្នុងនាមជាគ្រូបង្វឹកក្រុមតោខៀវ នៅថ្ងៃសៅរ៍ ក្នុងការប្រកួតភាគខាងលិចទីក្រុងឡុងដ៍ ទល់នឹងក្រុម Fulham នៅ Craven Cottage ។
Brighton ត្រូវបានគេរំពឹងថា នឹងប្រមូលសំណងប្រហែល 16 លានផោនពីកិច្ចព្រមព្រៀង ដែលនាំ Potter ទៅភាគខាងលិចទីក្រុងឡុងដ៍។
គួរបញ្ជាក់ថា Potter បានចូលរួមជាមួយ Brighton ក្នុងឆ្នាំ 2019 នឹងបានដឹកនាំ Brighton ដល់ចំណាត់ថ្នាក់ទី 15, ទី 16 និងទី 9 ដែលបានបញ្ចប់ក្នុងការប្រកួតចំនួន 3 រដូវកាល ខណៈបច្ចុប្បន្ន ក្រុមនេះស្ថិតនៅលំដាប់ទី 4 ក្នុងក្របខ័ណ្ឌ Premier League ដោយបានឈ្នះការប្រកួតចំនួន 4 ក្នុងចំណោម 6 ប្រកួតបើកឆាករបស់ពួកគេ៕
សូមបញ្ចេញមតិនៅទីនេះ