សង្ស័យចំណងស្នេហ៍ ៥ឆ្នាំ របស់តារាចម្រៀង គូម៉ា និង ម៉ៅ គឹមធីតា កំពុងជួបបញ្ហាប្រេះស្រាំ
ធ្មេញបើកៗចំណងស្នេហ៍តារាចម្រៀងល្បីឈ្មោះលោក គូម៉ា និងតារាសម្តែង កញ្ញា ម៉ៅ គឹមធីតា ស្រលាញ់គ្នាដោយបើកចំហបានចំនួន៥ឆ្នាំហើយ បើទោះបីអ្នកទាំង ពីរពុំទាន់គិតគូចាប់ដៃគ្នាចូលរោងការក្តី។ ទោះយ៉ាងណា នាពេលថ្មីៗនេះ អ្នកគាំទ្រកំពុងដាក់ការសង្ស័យថា ពួកគេទាំងពីរនាក់កំពុងជួបបញ្ហារកាំរកូស នៅក្នុងជីវិតគូ ក្រោយពីតារាស្រីខាងលើនេះបញ្ចេញសារប្លែកៗជាសាធារណៈ។
គូស្នេហ៍អ្នកសិល្បៈខ្លះបានសម្រេចចិត្តលាក់បាំងពីភ្នែកមហាជន ព្រោះខ្លាច បាត់បង់ប្រជាប្រិយភាពពុំសូវមានអ្នកគាំទ្រ ដូចមុន ប៉ុន្តែសម្រាប់ តារាចម្រៀងដ៏ល្បី ប្រចាំទ្រនំថោន លោក គូម៉ា និងគូស្នេហ៍ ជាតារាសម្តែង កញ្ញា ម៉ៅ គឹមធីតា អ្នកទាំងពុំលាក់បាំងពីភ្នែកមហាជនឡើយ ពោលគឺអ្នកទាំងពីរ បើកចំហ ក្តីស្នេហ៍ជាសាធារណៈតែម្តង ហើយតែងតែបង្ហាញភាព ផ្អែមល្ហែម ទៅណាមកណា ជាមួយគ្នា ល្អូកល្អិន ឱ្យទស្សនិកជនឃើញ បើទោះបីពួកគេពុំទាន់មានដំណឹងល្អក្តី។
ទោះយ៉ាងណា ចានក្នុងរាវតែងតែមានការប៉ះទង្គិចខ្លះហើយ កន្លងមក កញ្ញា ធីតា ក៏ធ្លាប់ពោលពាក្យបែក ដាក់តារាចម្រៀង គូម៉ា ដូចគ្នា ប៉ុន្តែអ្នកទាំងពីរ ឈ្លោះត្រូវៗ ទើបតស៊ូស្រលាញ់គ្នាបានចំនួន៥ឆ្នាំ។
ប៉ុន្តែអ្នកគាំទ្រកំពុងដាក់ការសង្ស័យជាថ្មីថា ម្ចាស់បទ«សង្សារពាល» និងគូស្នេហ៍កំពុងជួបបញ្ហាប្រេះស្រាំ ព្រោះតារាសម្តែង ម៉ៅ គឹមធីតា បានបញ្ចេញសារ មួយឃ្លានៅយប់ថ្ងៃទី០៩ ខែកញ្ញា នេះថា «5ឆ្នាំស្មោះ ត្រូវរលាយអស់1ថ្ងៃ» ដែលការបញ្ចេញសារនេះទំនងជារឿងរ៉ាវពួកគេណាស់ ព្រោះលោក គូម៉ា និងនាង ស្រលាញ់គ្នាបាន៥ឆ្នាំហើយ។ មិនត្រឹមតែប៉ុណ្ណោះ ងាកទៅកាន់លោក គូម៉ា វិញ ក៏បានបញ្ចេញសារនៅលើផេកផ្លូវការដែលបាន បន្ថែមទៅលើប្រយោគពាក្យស្នេហាមួយដោយបានសរសេរថា «បន្សល់ត្រឹមទឹកភ្នែករាប់ពាន់ដំណក់»។
យ៉ាងណាមិញ គេមិនទាន់ច្បាស់ថា គូស្នេហ៍សិល្បៈមួយគូខាងលើនេះពិតជាបែកគ្នា មែនឬយ៉ាងណា ឬគ្រាន់តែមានជម្លោះគ្នាជាមួយគ្នាបន្តិចបន្ទួច ហើយអក់អន់ចិត្ត ទើបបញ្ចេញអារម្មណ៍បែបនេះដាក់លើបណ្តាញសង្គម ព្រោះកន្លងមកពួក គេក៏ឈ្លោះត្រូវៗបែបនេះឯង។
គួរបញ្ជាក់ថា លោកគូម៉ា និងកញ្ញា ម៉ៅ គឹមធីតា បានបាក់ចិត្ត ស្រលាញ់គ្នា ដោយផ្តើមចេញពីមានទំនាក់ទំនងការងារសិល្បៈជាមួយគ្នា ដែលបានបង្កើត ទៅជាចំណងស្នេហ៍ ព្រោះតែខាងស្រីលង់នឹងទឹកដមសំឡេងរបស់ គូម៉ា ដកចិត្តមិនរួច៕
សូមបញ្ចេញមតិនៅទីនេះ