មកស្គាល់ទីតាំងលក់សំបុត្រចូលទស្សនាការប្រកួតក្រុមជម្រើសជាតិទាំង២ឈុត នៅពហុកីឡដ្ឋានមរតតជោ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ពីទីតាំងលក់សំបុត្រចំនួន៦ទីតាំង នៅក្នុងរាជធានីភ្នំពេញ សម្រាប់អ្នកគាំទ្រទិញទុក ដើម្បីចូលរួមទស្សនាការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ រវាងក្រុមគោព្រៃកម្ពុជា ២ឈុត ទទួលក្រុមជម្រើសជាតិបង់ក្លាដេស និងក្រុម U23ជប៉ុន។
ទីតាំងលក់សំបុត្រផ្ទាល់ទាំង៦ នោះនឹងចាប់ផ្តើមលក់ពីថ្ងៃទី ១៥ កញ្ញា តទៅមាន៖
-ទីតាំងទី១ The Blue Sport Center. (សែនសុខ)
-ទីតាំងទី២ ពហុកីឡាដ្ឋានជាតិអូឡាំពិក (ច្រកទ្វាធំ)
-ទីតាំងទី៣ ហាងកីឡា Bouble H Sport
-ទីតាំងទី៤ កីឡាដ្ឋានក្លិបបឹងកេត (បឹងស្នោ)
-ទីតាំងទី៥ ហាង Motor Café (ទូលគោក)
-ទីតាំងទី៦ ហាងកីឡា CAMPUCHEA (ក្រោយផ្សាដេប៉ូ)
សម្រាប់អ្នកដែលនៅតាមបណ្តាលខេត្ត ឬមិនអាចអញ្ជើញទៅផ្ទាល់បាន បងប្អូនក៏អាចទិញសំបុត្រអនឡាញតាមរយៈ App LIVE. by Wonderpass។
ចំណែកតម្លៃសំបុត្របែងចែកជា៤ ប្រភេទតម្លៃដូចជា៖
-CAT-1 តម្លៃ ៣០,០០០៛
-CAT-2 តម្លៃ ២០,០០០៛
-CAT-3 តម្លៃ ១៤,០០០៛
-CAT-4 តម្លៃ ៨,០០០៛
សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្រោយអាយុ២៣ឆ្នាំ នឹងត្រូវប្រកួតទល់ក្រុមយុវជនក្រោមអាយុ២៣ឆ្នាំរបស់ជប៉ុន នៅវេលាម៉ោង៧យប់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២២ លើទីលានពហុកីឡដ្ឋានជាតិមរតតេជោ ក្នុងរាជធានីភ្នំពេញ។
ចំណែកក្រុមជម្រើសជាតិកម្ពុជា ក្រុមធំ ត្រូវបន្តប៉ះក្រុមជម្រើសជាតិបង់ក្លាស នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅម៉ោង និងទីលានដូចគ្នានេះដែរ៕
សូមបញ្ចេញមតិនៅទីនេះ