អង្គារ , 13 កញ្ញា 2022
តើអ្នកមានបុណ្យ FC Barcelona អាចសងសឹកគុំនំចាស់បានទេនៅយប់នេះ?
ក្រុមអ្នកមានបុណ្យ FC Barcelona នឹងធ្វើដំណើរទៅសងសឹកគុំនំចាស់ ៨-២ កាលពី ៤ឆ្នាំមុន ជាមួយក្រុមយក្សអាល្លឺម៉ង់ FC Bayern Munich ក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល C នៃពានរង្វាន់ Champions League សប្ដាហ៍ទី២។
រំលឹកពីស្នាមរបួសរបស់ក្រុមអ្នកមានបុណ្យ កាលពីរដូវកាល ២០១៩-២០ ក្នុងក្របខ័ណ្ឌ UCL វគ្គ ៨ ក្រុមចុងក្រោយ ក្រុម Barcelona បានបរាជ័យយ៉ាងអាម៉ាស់ ក្រោមថ្វីជើងក្រុម FC Bayern Munich ក្នុងលទ្ធផល ៨-២។
កំឡុងពេលនោះ ក្រុមយក្សអេស្ប៉ាញ មានខ្សែប្រយុទ្ធ Suarez និង Lionel Messi នៅឡើយ ខណៈក្រុមយក្សអាល្លឺម៉ង់វិញ ក៏មាន Lewandowski។ អ្វីដែលធ្វើឲ្យ Barcelona រឹតតែឈឺចិត្តស្អឹតទ្រូងទៀតនោះគឺ ខ្សែប្រយុទ្ធដែលខ្លួនឲ្យ Bayern ខ្ចីជើង បានស៊ុតបញ្ជូលទី ២គ្រាប់លើក្រុម Barca ប្រៀបដូចជាកាំបិទចិតដងឯង។
យ៉ាងណាមិញ ដូចពាក្យចាស់ពោលថា កូនប្រុស១០ឆ្នាំ សងសឹកក៏មិនទាន់ហួសពេល ហើយវាសនាក៏បានចារឲ្យពួកគេជួបគ្នាម្ដងទៀត ក្នុងឆ្នាំ ២០២២នេះ ដើម្បីទូទាត់បំណុលចាស់ បន្ទាប់ពីរងចាំពេលយ៉ាងយូរ។
មែនទែនទៅ ការប្រកួតយប់នេះ គឺជាការវិលត្រលប់របស់ Robert Lewandowski ទៅកាន់ Allianz Arena បន្ទាប់ពីការផ្លាស់ទៅ Barça ក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅ ដែលទើបតែបិទទ្វា។ ម្ចាស់ជើងឯកអាឡឺម៉ង់ ហាក់ទទួលរងនូវការចាប់ផ្តើមដ៏រអាក់រអួលនៅ Bundesliga នៅរដូវកាលនេះ។
ការចាប់ផ្តើមរដូវកាល La Liga ដ៏ល្អ និងការទទួលជ័យជម្នះ 5-1 លើក្រុម Plzeň ក្នុងការប្រកួតបើកឆាក UCL ប្រហែលជាបានរុញច្រានឲ្យក្រុមទាំងមូលភ្លេចពីរបួសចាស់ ដែលដក់ជាប់ក្នុងចិត្តរបស់ Barcelona ។
កីឡាករដែលមិនអាចមើលរំលង៖ កីឡាករ Sadio Mané ជាកីឡាករដ៏ល្អម្នាក់ និងជាការតួរអង្គដ៏សំខាន់ម្នាក់។ មួយវិញទៀត ភ្នែកទាំងអស់នឹងសម្លឹងទៅលើ Lewandowski ដែលឥឡូវនេះ បានស៊ុតបាល់បញ្ចូលទី Har-trick នៅ UCL ឱ្យក្លឹបបីផ្សេងគ្នា (Dortmund, Bayern, Barcelona)។
ចំណុចដ៏គួរឲ្យចាប់អារម្មណ៍៖ Bayern មិនស្គាល់រស់ជាតិចាញ់សោះ ក្នុងការប្រកួតក្នុងក្រុម UCL 24 លើកចុងក្រោយរបស់ពួកគេ ពោលគឺឈ្នះ ២៣ និងស្មើ១។
បើយើងក្រឡែលមើល៥ប្រកួតចុងក្រោយ របស់ក្រុមទាំង២ គឺសុទ្ធតែមិនទាន់ស្គាល់ពាក្យថាចាញ់ដូចគ្នា ពោលគឺក្រុម Barcelona ឈ្នះ ៤ ស្មើ ១ ស្រពេលដែល Bayern ឈ្នះ ២ ស្មើ ៣។
ប្រវត្តជួបគ្នា ៥ ប្រកួតចុងក្រោយ ក្រុម Bayern Munich ឈ្នះ ៤ Barcelona ឈ្នះ ១ គ្រាប់បាល់កើតឡើងខ្ពស់បំផុត គឺ ៨-២។
ជម្រើស ១១នាក់ដំបូង សម្រាប់ Barcelona ៖ Ter Stegen; Kounde, Araujo, Eric, Alba; Gavi, Busquets, Pedri; Dembélé, Lewandowski, Raphinha ។
ជម្រើស ១១នាក់ដំបូង សម្រាប់ Bayern Munich៖ Neuer; Pavard, Delight, Lucas, Alphonso Devise; Kimmich, Sabitzer, Muller; Musiala, Sane, Mane៕
សូមបញ្ចេញមតិនៅទីនេះ