ឱក សុគន្ធកញ្ញា និងគ្រួសារ ហោះទៅដល់ អូស្រ្តាលី ជួបជុំអ្នកជាទីស្រលាញ់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ !
ភ្នំពេញ ៖ តារាចម្រៀង ឱក សុគន្ធកញ្ញា បានហោះទៅដល់ប្រទេស អូស្រ្តាលី ហើយ ហើយនាងបានបង្ហាញនូវការនឹករលឹកចំពោះអ្នកម្តាយនិងសាច់ញាតិរបស់ខ្លួនជាខ្លាំង បន្ទាប់ពីខកខានក្នុងការជួបជុំ អស់ពេលជាច្រើនឆ្នាំ។
តាមរយៈវិដេអូដែលតារាចម្រៀង ឱក សុគន្ធកញ្ញា បង្ហាញកាលពីព្រឹកមិញនេះ គឺនាងបានទៅដល់ប្រទេស អូស្រ្តាលី ជួបជាមួយនិងអ្នកម្តាយជាទីស្រឡាញ់ ព្រមទាំងប្អូនប្រុសរបស់ខ្លួនហើយ មើលទៅ ឱក សុគន្ធកញ្ញា មានការនឹករលឹកប្អូនប្រុសរបស់ខ្លួនខ្លាំងណាស់ ជាក់ស្តែងគ្រាន់តែចុះពីលើរថយន្ត ភ្លាមនាងបានរត់អោបប្អូនប្រុសដោយក្តីរំភើបចិត្ត រហូតធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរគ្រប់ៗគ្នា ។
ឆ្នាំនេះតារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមីព្រមទាំងកូនប្រុសជាទីស្រឡាញ់របស់ខ្លួន បានចំណាយពេលវេលាជាមួយគ្នានៅប្រទេស អូស្រ្តាលី និងត្រៀមឆ្លងថ្ងៃកំណើតរបស់ខ្លួននៅទីនោះផងដែរ ។ ឱក សុគន្ធកញ្ញា ពិតជារំភើបចិត្តជាមួយដំណើរកម្សាន្តរបស់ខ្លួននៅលើទឹកដី អូស្រ្តាលី នេះខ្លាំងណាស់ នាងថែមទាំងនិយាយថា « ទីបំផុតពួកយើងអាចឆ្លងកាត់ដំណាក់កាលដ៏ពិបាកមួយកម្រិតទៀតហើយ finally, we meet each other this year » ។
មុនពេលចាកចេញទៅប្រទេស អូស្រ្តាលី តារាចម្រៀង ឱក សុគន្ធកញ្ញា បានប្រឹងប្រែងបញ្ចប់ការងារទាំងអស់នៅក្នុងស្រុក ខ្មែរ ទើបនាងចាកចេញ មិនថាកម្មវិធី The Voice Kids Cambodia នាងបានថតចប់ជាច្រើនវគ្គរួចរាល់ហើយ រង់ចាំពេលវេលាឡាយសូ នាងនឹងត្រឡប់មកវិញតាមពេលវេលាកំណត់ ។
ឱក សុគន្ធកញ្ញា សុំពេលជិត ៣ សប្តាហ៍ដើម្បីជួបជុំគ្រួសារនៅទឹកដី អូស្រ្តាលី និងឆ្លងពិធីបុណ្យភ្ជុំបិណ្ឌ នៅទីនោះផងដែរ ៕
សូមបញ្ចេញមតិនៅទីនេះ