Haaland រកបានគ្រាប់ចុងម៉ោងជួយ City យកឈ្នះអតីតក្លិបចាស់ Dortmund
(បាល់ទាត់)៖ខ្សែប្រយុទ្ធ Erling Haaland រកបានមួយគ្រាប់ជួយ Manchester City យកឈ្នះ Borrussia Dortmund ២-១ ក្នុងពានរង្វាន់ Champions League កាលពីយប់មិញ។
ការប្រកួតដែលរៀបចំនៅកីឡដ្ឋាន Etihad Stadium ក្រុមភ្ញៀវ Dortmundបានបើកឆាករកគ្រាប់ បាល់បានមុនដោយខ្សែប្រយុទ្ធ Jude Bellingham នៅនាទី៥៦។ យ៉ាងណាមិញ នាទីទី៨០ខ្សែការពារ John Stones ក៏រកគ្រាប់តាមស្មើវិញឲ្យ City តាមរយៈការទាត់មួយជើងយ៉ាងស្អាត ផុតដៃអ្នកចាំទី Alexander Meyer។
៤នាទីបន្ទាប់ Haaland ធ្វើបានគ្រាប់ជ័យជម្នះជូនក្រុមលោក Pep Guardiola ក្រោយមានការបញ្ជូនពី Joao Cancelo។ នេះគឺជាគ្រាប់ទី២៦ក្នុងអាជីពសម្រាប់ការបង្ហាញខ្លួន២១ប្រកួតរបស់ Haaland ក្នុងកម្មវិធី Champions League។
ឆ្លងកាត់២ប្រកួតក្នុងវគ្គសន្សំពិន្ទុពូល G ក្លិប Man City ឈរកំពូលតារាងមាន៦ពិន្ទុពេញ ខណៈ Dortmund នៅលេខពីរមាន៣ពិន្ទុ។ FC Copenhagen ស្ថិតនៅលេខបីមាន១ពិន្ទុស្មើគ្នាជាមួយ Sevilla ដែលនៅបាតតារាង៕
សូមបញ្ចេញមតិនៅទីនេះ